ទស្សនវិទូ ពីតាហ្គ័រ

ទស្សនវិទូ ពីតាហ្គ័រ

PYTHAGORE

ពីតាហ្គ័រជាកូនប្រុសរបស់់លោកម្នេសាក់់(Mnésarque)ដែលជាជាងធ្វើចិញ្ចៀន
មានដើមកំណើតមកពីស្រុកSamos ឬបើតាមAristoxène យើងដឹងថា ពីតាហ្គ័រមាន
ដើមកំណើតមកពីកោះមួយដែលអ្នកក្រុងអាតែនបានកាន់់កាប់់ជាកម្មសិទ្ធ
បន្ទាប់់ពីបានបណ្ដេញអ្នកស្រុកដើមចេញទៅ។ដើមឡើយ ,ពីតាហ្គ័រ
ជាសាវ័ករបស់់Phérécydeអ្នកស្រុកScyrosហើយបន្ទាប់់ពីលោកគ្រូស្លាប់់ទៅ,
ពីតាហ្គ័រ ក៏មករស់់នៅឯSamosរួចធ្វើជាសាវ័ករបស់់Hermodamas ដែលជាក្មួយ
របស់់Créophyleដែលមានវ័យចំណាស់់ណាស់់ទៅហើយ។ដោយសារថា
ពីតាហ្គ័រខ្លួនឯងនៅក្មេង ហើយឧស្សាហ៏រៀនសូត្រ ទើបបានជាចាកចេញពី
ស្រុកកំណើត ទៅរៀនអោយស្គាល់់គ្រប់់អាថ៌កំបាំងរបស់់ក្រិកនិងអ្នកស្រុកដើម។
ហេតុនេះ លោកក៏បានធ្វើដំណើរមកដល់់ប្រទេសអេហ្ស៊ីប ពេលដែល
Polycrateបានណែនាំតាមរយៈសំបុត្រ អោយមកAmasis ហើយក៏លោក
បានរៀនភាសាប្រទេសនេះទៅ។មកដល់់កោះCrête,លោកបានចុះទៅក្នុង
ល្អាងភ្នំIdaជាមួយEpiménide។នៅគ្រប់់ទីជំរកក្នុងប្រទេសអេហ្ស៊ីប ,
លោកបានរៀនសូត្រអំពីអាថ៌កំបាំងដែលទាក់់ទងនឹងអាទិទេព។បន្ទាប់់មក
លោកក៏មករស់់នៅឯSamos ប៉ុន្តែលុះបានជ្រាបពីការគ្រប់់គ្រងផ្ដាច់់ការរបស់់
Polycrate មក,លោកក៏បានមករស់់នៅCrotoneក្នងប្រទេសអ៊ីតាលីវិញ។
នៅទីនេះ លោកបានបង្កើតច្បាប់់អោយជនជាតិអ៊ីតាលី ហើយក៏មានសាវ័ក
និងមាននាមល្បីល្បាញឡើង។សិស្សរបស់់លោកមានចំនួនដល់់ទៅ៣០០នាក់់
ហើយរៀបចំចាត់់ចែងទីក្រុងបានល្អប្រពៃណាស់់ គឺបានធ្វើអោយមានរដ្ឋាភិបាល
ល្អមួយដែលហៅថា អភិជនាធិបតេយ្យ។Héraclite du Pontនិយាយថា ពីតាហ្គ័រ
ធ្លាប់់និទានប្រវត្តិរបស់់ខ្លួនឯងដូចនេះ ៖
ដំបូង លោកកើតមកជា Aethalide កូនប្រុសរបស់់អាទិទេពHermès ៗបាន
ប្រកាស់់ប្រាប់ថាលោកអាចសុំអ្វីក៏បានតាមចិត្តប្រាថ្នា លើកលែងតែជីវិតអមតៈ មួយប៉ុណ្ណោះ។ដូច្នេះហើយលោកក៏បានសុំអោយខ្លួនឯងទោះក្នុងពេលរស់់ក្ដី
ពេលស្លាប់់ទៅក្ដី ចងចាំអ្វីទាំងអស់់ដែលកើតមានចំពោះលោក។អញ្ចឹងហើយបានជា
លោកមិនដែលភ្លេចអ្វីទេក្នុងជីវិតរស់់នៅ ហើយក្រោយពេលស្លាប់់ក៏
នៅតែរក្សារសតិចងចាំជាប់់រហូតគ្មានបាត់់បង់់។យូរបន្តិចក្រោយមកលោក
ចាប់់ជាតិជាEuphorbeហើយបានត្រូវរងរបួសដោយMénélasហើយEuphorbe
បាននិយាយថាគាត់់កាលពីមុនគឺចាប់់កំណើតជាAethalideបានទទួលនូវស៊ៀកគ្វី
(circuit) នៃព្រលឹងចាប់់ជាតិក្នុងកំណើតសត្វនិងរុក្ខជាតិ ពីអាទិទេព Hermès
ហើយបាននិទានប្រាប់់ពីអ្វីគ្រប់់យ៉ាងដែលព្រលឹងរបស់លោកបានទទួលរង
នៅក្នុងឋាននរកHadès ហើយ និងអ្វីដែលព្រលឹងផ្សេងៗទៀតបានទទួល
រងនៅក្នុងឋានក្រោមនោះ។លុះ Euphorbe ស្លាប់់ទៅ,ព្រលឹងបានចាកចេញ
ទៅចាប់់កំណើតជាHermotime ដែលចង់់ប្រាប់់ភស្តុតាងពីរឿងពិតនេះ ក៏មក
រកជួបពួកBranchidesរួចហើយក៏ចូលទៅក្នុងប្រាសាទApollon លើកបង្ហាញ ខែលដែលMénélasបានប្រទានជូន(ដោយសារថាលោកបានស្បថថា
ពេលត្រលប់់មកពីនគរTroieវិញ លោកនឹងថ្វាយខែលនោះជូនអាទិទេពApollon)
ខែលដែលពុកខូចទៅហើយនោះ នៅសល់តែស្រោបភ្លុកតែប៉ុណ្ណោះ។
Hermotimeស្លាប់់ទៅ បានមកចាប់់កំណើតជាPyrrhos ជាអ្នកនេសាទត្រី
នៅទីក្រុងDelphe ហើយលោកនៅតែចងចាំអ្វីទាំងអស់់ ហើយនិងដឹងរឿងរ៉ាវ
យ៉ាងណាៗដែលលោកបានចាប់់កំណើតតាំងពីដំបូងជាAethalide,បន្ទាប់់មកEuphorbe
រួចហើយ HermotimeហើយនិងPyrrhosហើយពេលដែលPyrrhosស្លាប់់ទៅ
ក៏ចាប់់កំណើតមកជា Pythagore ដែលបាននិទានប្រាប់់ថា
លោកចងចាំអ្វីទាំងអស់់កាលពីជាតិមុនៗ។មានអ្នកខ្លះបានអះអាងថា៖
ពីតាហ្គ័រមិនបានបន្សល់់ទុកស្នាដៃសំណេរណាមួយទេ។ពួកគេច្រលំហើយ,
ព្រោះថាHéraclite អ្នករូបវិទ្យាបាននិយាយយ៉ាងដាច់់ខាតដូច្នេះថា៖
Pythagoreកូនប្រុសរបស់់Mnésarqueរៀនជក់់ចិត្តនឹងប្រវត្តិសាស្រ្តលើសមនុស្ស
គ្រប់់រូបហើយដោយបានធ្វើតាមជំរើសចិត្តរបស់់ខ្លួនឯង
ទើបបានជាសរសេរកត់់ត្រាទុកនូវគតិបណ្ឌិតរបស់់ខ្លួនឯងដែលពោរពេញទៅ
ដោយគំនិតយល់់ដឹងដ៏ជ្រៅជ្រះនិងបច្ចេកទេសបរិយាយយ៉ាងល្អិតល្អន់់ជាទីបំផុត។
Héracliteបាននិយាយអញ្ចឹងព្រោះនៅខាងដើមនៃសៀវភៅស្ដីពីរូបវិទ្យារបស់់លោក
លោកបានសរសេរថា៖មិនមែនដោយសារខ្សល់់ទេដែលខ្ញុំដកដង្ហើម,ហើយក៏មិនមែន
ដោយសារទឹកដែលខ្ញុំផឹកនោះដែរ,ពីតាហ្គ័របន្សល់់ទុកស្នាដៃនិពន្ធចំនួនបីគឺ៖អភិប្រាយ
អំពីការសិក្សា,អភិប្រាយអំពីនយោបាយ និងអភិប្រាយអំពីរូបវិទ្យា។
Sosiscrateនិទានប្រាប់់ក្នុងសៀវភៅមួយ(successions)របស់់លោកថា៖
Léon ,ស្ដេចនគរPhlionteបានសួរពីតាហ្គ័រថាជានរណា?
ពីតាហ្គ័រតបទៅថា៖ទស្សនវិទូ។ពីតាហ្គ័រប្រៀបធៀបជីវិតទៅនឹងល្បែងធំៗ។
នៅក្នុងហ្វូងមនុស្សដែលមកទស្សនាចែកជាបីក្រុម៖អ្នកដែលមកដើម្បីប្រយុទ្ធ,
អ្នកដែលមកដើម្បីរកស៊ីជួញដូរ ហើយនិងអ្នកផ្សេងទៀតដែល
ប្រកបដោយគតិបណ្ឌិត មកគ្រាន់់តែដើម្បីទស្សនាតែប៉ុណ្ណោះ។
ដូចគ្នានេះដែរ ក្នុងជីវិតមានអ្នកដែលកើតមកជាទាសករនៃភាពរុងរឿង,
ឬការមានបាន,អ្នកផ្សេងទៀតដែលប្រកបដោយគតិបណ្ឌិត
សំលឹងមើលតែការពិតប៉ុណ្ណោះ។តទៅនេះ ជាអ្វីដែលលោកទស្សនវិទូ និយាយពីការសប្បាយនៃស្នេហា៖ត្រូវចូលចិត្តប្រព្រឹត្តិក្នុងរដូវរងាហើយបន្ថយ
ក្នុងរដូវក្ដៅ ហើយល្មមគួរសមក្នុងដូវស្លឹកឈើលាស់់និងរដូវស្លឹកឈើជ្រុះ។
ទោះបីយ៉ាងណា ការប្រព្រឹត្តក្នុងគ្រប់់រដូវពិតជាមិនសូវល្អសំរាប់់សុខភាពប៉ុន្មានទេ។
មានកាលមួយគេបានសួរលោកថា៖តើគេគួររួមភេទនៅពេលណា?
_ពេលដែលគេចង់់ខ្សោយកំលាំង! លោកឆ្លើយតប។
ពីតាហ័្គរមានចំណាប់់អារម្មណ៏ខ្លាំងណាស់់ផងដែរចំពោះលេខ
គណិតហើយបានរកឃើញច្បាប់់អំពីខ្សែទោល។
តែលោកយកចិត្តទុកដាក់់នឹងវិជ្ជាពេទ្យដែរ។Appolodoreអ្នកផ្ដល់់
ជំនួយយោធានិយាយថាបានលះលែងការសំលាប់់រង្គាលមួយ
ព្រោះពីតាហ័្គរបានរកឃើញនៅក្នុងត្រីកោណ ផលបូកការ៉េនៃអ៊ីប៉ូតេនុស
ស្មើនឹងផលបូកការ៉េនៃជ្រុងពីរផ្សេងទៀត។ចំពោះរឿងនេះ
គេសូត្រកូនកំណាព្យមួយដូចតទៅ៖ ពីតាហ័្គរដល់់ទីបញ្ចប់់នៃភារកិច្ច
ដ៏ល្បីល្បាញទើបរកឃើញរូបគំនូរដែលលោកបានធ្វើដង្វាយជូនដ៏ល្បីរន្ទឺមួយ។
តាមដំណឹងជាទូទៅមកថា៖លោកជាអ្នកអោយដំបូន្មានមុនគេដល់់អត្ថពលករអោយ
ទទួលទានសាច់់ហើយថាEurymèneជាមនុស្សទីមួយដែលទទួលដំបូន្មាននោះ។
ពីដើមឡើយ ពួកគេបរិភោគតែល្វាហាលក្រៀម និងហ្វ្រូម៉ានិងអង្ករស្រូវ
សាឡីប៉ុណ្ណោះ។មានអ្នកនិពន្ធផ្សេងទៀតថា ពីតាហ័្គរ
ផ្សេងទេដែលផ្ដល់់ដំបូន្មានខាងលើនេះ គឺមិនមែន ពីតាហ័្គរទស្សនវិទូទេ
ព្រោះថាទស្សនវិទូយើង ហាមការកាប់់សំលាប់់ ហាមភ្លក់់សាច់់សត្វទំាងឡាយ
ដែលមានព្រលឹងដូចជាមនុស្សយើងចឹងដែរ។ប៉ុន្តែនោះគ្រាន់់តែជាលេសទេ។
តាមពិត លោកហាមមិនអោយហូបសាច់់សត្វ ដើម្បីអោយមនុស្សមានទំលាប់់
រស់់នៅដោយមានជីវិតសាមញ្ញនិងងាយស្រួលបំផុតគឺថាម្ហូបអាហារមាននៅ
ជិតដៃជានិច្ចដោយមិនចាំបាច់់ចំអិន ហើយអោយផឹកតែទឹកប៉ុណ្ណោះ ។
ធ្វើដូច្នេះបានទើបការបរិភោគបែបនេះនឹងជួយធ្វើអោយមានសុខភាពល្អដល់់ខ្លួនប្រាណ
និង ប្រាជ្ញាស្មារតី ឆ្លាតវៃ។តំាងតែពីដើមមក ពីតាហ័្គរ ហាមការបរិភោគសាច់់ត្រី
សមុទ្រពណ៌ក្រហមនិងបេះដូងសត្វ ឫ គ្រាប់់សណ្ដែក។អ្នកនិពន្ធផ្សេងៗទៀតថា
លោកមានទំលាប់់ញុំាតែទឹកឃ្មុំ និងនំប៉័ង ហើយមិនដែលញុំាស្រា
រៀងរាល់់ថ្ងៃឡើយ។ចំណែកម្ហូបអាហារ,លោកញុំាញឹកញាប់់ជាងគេគឺ
បន្លែស្ងោរឆ្អិន និងឆៅ ហើយកំរញុំាត្រីណាស់់។លោកពាក់់រូបពណ៌ស
ព្រោះក្រណាត់់ឡែនមិនទាន់់ចូលមកដល់់ក្នុងស្រុកនៅឡើយទេ។
គេមិនដែលឃើញលោកអួលក្រពះ,រួមភេទ ឬក៏ស្រវឹងម្ដងណាឡើយ។
លោកមិនដែលសើចលេង និយាយលេង និយាយពាក្យមិនបានការឡើយ។
ប្រសិនលោកមានកំហឹងកើតឡើង លោកនឹង មិនដែលវាយធ្វើបាបនរណា
ឡើយទោះបីជាទាសី ឬជនសាមញ្ញណាម្នាក់់ក៏អត់់ដែរ។លោកហៅ
ការស្ដីបន្ទោសថា ជា” ការព្រមាន” ។គេនិយាយថា ពីតាហ័្គរ ណែនំា
សាវ័កអោយរំលឹកខ្លួនរាល់់ថ្ងៃពេលចូលផ្ទះវិញ យ៉ាងដូច្នេះ៖
តើខ្ញុំបានធ្វើអ្វីខុសខ្លះ?ធ្វើអ្វីត្រូវខ្លះ?ខ្ញុំភ្លេចកិច្ចការអ្វីខ្លះ?
លោកហាមមិនអោយសែនដង្វាយដល់់ព្រះនូវសត្វងាប់់មានឈាមប្រឡាក់់
ហើយថាយើងមិនគួរសែនលើរានដង្វាយដែលមានឈាមហូរសូម្បីមួយ
តំណក់់ឡើយ។លោកមិនចង់់អោយនរណាម្នាក់់យកព្រះធ្វើជាសាក្សី
ដោយពាក្យសម្បថដោយប្រាប់់ថា គេត្រូវតែខំហាត់់ចិត្តខ្លួនឯងអោយ
មានជំនឿ។លោកយល់់ថាមិនគួរធ្វើបាបដើមឈើ ឬសត្វ
ដែលមិនចេះធ្វើបាបឬរំខានយើងបន្តិចឡើយ។សេចក្ដីគួរអោយខ្មាស់់អៀន
មួយគឺការសើចច្រើន និងការតឹងតែងហួសពេក។ត្រូវកុំអោយខ្លួនធាត់់ធំ
ពេក,មិនត្រូវធ្វើដំណើរច្រើនពេក,ត្រូវ ហាត់់ការក្រើនរំលឹកសតិ,
មិនត្រូវនិយាយឬធ្វើអ្វីដោយការក្រោធខឹងហើយមិនត្រូវជឿនិងធ្វើតាម
គ្រប់់ការទស្សន៏ទាយឡើយ!ត្រូវច្រៀងបទភ្លេងសរសើរព្រះ និងមនុស្សល្អ
។មិនគួរញុំាសណ្ដែកព្រោះវាមានសុទ្ធតែខ្យល់់ ហើយមាន
ចំណែករួមមួយទាក់់ទងនឹងព្រលឹងដោយសារថា បើសិនជាយើងកុំញុំាវា
យើងនឹងមានខ្យល់់មិនសូវលាន់់សូរ(ផោម?)ហើយម្យ៉ាងទៀត យើងនឹងមាន
សុបិន្តស្ងប់់ល្អហើយមិនសូវធ្ងន់់។

A Brief History Pythagoras and His Theorem