យល់ដឹងពីខ្លួនអ្នក!

1. តើអ្នក​ជា​មនុស្ស​ស្រលាញ់មិត្ត​ភក្តិ​ឬ​សង្សា​ច្រើន​ជាង​?

អ្នក​ខ្លះ​មាន​សង្សា​ហើយ​ចោល​មិត្ត​ភក្តិ​តែ​ម្តង​​តែ​អ្នក​ខ្លះ​វិញ​ព្រួយ​បារម្ភ​ពី​មិត្ត​ភក្តិ​រហូត​ទាល់​តែ​សង្សា​តូច​ចិត្ត ចុះ​អ្នក​វិញ​?

១- សង្សា​ទូរស័ព្ទ​មក​ប្រាប់​ថា​មិត្ត​ភក្តិ​របស់​អ្នក​ញ៉ោះពី​រឿង​ក្បាល​ទំពែក​របស់គេ​ រួច​ធ្វើដូចជា​សប្បាយ​ចិត្ត​ខ្លាំងណាស់​ អ្នក​នឹង ៖

ក- ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ សង្សា​ឈឺ​ចាប់​ ខ្ញុំក៏​ឈឺ​ចាប់​ដែរ (៣ពិន្ទុ)

ខ-​ ធ្វើ​ធម្មតាៗ បើ​មិន​បាន​លឺ​នឹង​ត្រចៀក​កុំអាល​ជឿ (២ពិន្ទុ)

គ- មាន​អី! សង្សា​ក៏​ធ្លាប់​ញ៉ោះ​មិត្ត​ភក្តិ​ខ្លួន​លេង​ដែរ (១ពិន្ទុ)

២- អ្នកបាន​សំបុត្រ​មើល​ការ​ប្រគំ​តន្ត្រី​២​សន្លឹក ហើយ​អ្នក​ចម្រៀង​ដែល​មក​ច្រៀង​នោះ​ជា​តារា​ដែល មិត្ត​ភក្តិ​ក៏​ដូច​ជា​សង្សា​អ្នក​ចូល​ចិត្ត អ្នក​នឹង៖

ក- អ្នកណា​ទំនេរ​នាំ​អ្នក​ហ្នឹង​ទៅ (២ពិន្ទុ)

ខ-​ នេះ​ជា​ឱកាស​បាន​នែបនិត្យជា​មួយ​សង្សា (៣ពិន្ទុ)

គ- មិត្តភាព​ត្រូវ​គិត​មុន ចំណែក​សង្សា​គិត​តាម​ក្រោយ (១ពិន្ទុ)

៣- រវាង មិត្ត​ភក្តិ​និង​​សង្សា អ្នកណា​មួយ​ដែល​អ្នក​ចំណាយ​ពេល​ច្រើន​ជាង?

ក- ស្រេច​ទៅ​​លើ​អ្នក​ណាបាន​ណាត់​មុន (២ពិន្ទុ)

ខ-​ ប្រាកដជា​សង្សាហើយ! អោយ​តែ​ចេញ​ពី​ធ្វើការ​ទៅ​ញ៉ាំ​បាយ​ជាមួយគ្នា​រាល់​ល្ងាច (៣ពិន្ទុ)

គ- មិត្តភក្តិ តែបើសង្សា​ណាត់​ក៏នាំ​គេ​មក​សប្បាយ​ជុំគ្នា​ដែរ (១ពិន្ទុ)

៤- សង្សា​របស់​អ្នក​បបួល​អ្នក​ទៅ​ដើរ​លេង​តាម​ខេត្ត តែ​ចៃ​ដន្យ​អី​អ្នក​មាន​ការងារ​ដែល​ត្រូវ​ធ្វើជាមួយ​មិត្ត​ភក្តិជា​ក្រុម អ្នក​នឹង៖

ក- ​អង្គុយ​ធ្វើការ​ដោយភាព​សោក​ស្តាយ​បំផុត (១ពិន្ទុ)

ខ-​ អ្នក​នឹង​ទូរស័ព្ទទៅ​ប្រាប់​មិត្ត​ភក្តិ​ពី​ភាព​ចាំ​បាច់របស់​អ្នក​រួច​អោយ​ពួក​គេ​ធ្វើការ​ជំនួស​អ្នក (៣ពិន្ទុ)

គ- និយាយ​សុំទោស​សង្សា​អ្នក ដោយប្រាប់​ថា​អ្នក​ជាប់​រវល់ (២ពិន្ទុ)

៥- បើមានអ្នក​និយាយថា​សង្សា​មកក៏​មក​ទៅ ប៉ុន្តែ​មិត្តភាព​ស្ថិតស្ថេរ​អស់​មួយ​ជី​វិត​ អ្នក​យល់​ស្របឬទេ?

ក- ខ្ញុំ​ជឿថា​សង្សា​គឺ​ជា​អ្នក​ដែល​នឹង​ត្រូវ​រស់​នៅ​ជាមួយ​យើង​អស់​មួយ​ជីវិត តែ​មិត្ត​ភក្តិអាច​រក​ពេល​ណា​ក៏​បាន​ដែរ (៣ពិន្ទុ)

ខ-​ យល់​ស្រប​ព្រោះ​បទ​ពិសោធក្នុង​ជិវិត​បាន​បង្ហាញ​ដូច្នោះ (១ពិន្ទុ)

គ- សុំ​អោយមាន​ទាំង​មិត្ត​ភក្តិ​ទាំង​សង្សា​មួយ​ជី​វិត​បាន​ទេ? (២ពិន្ទុ)

៦- បើអ្នក​ត្រូវ​មិត្ត​ភក្តិ​ដណ្តើម​សង្សា​ទៅ​ តើអ្នក​នឹង​ខឹង​អ្នកណា​ច្រើន​ជាង?

ក- ខឹង​និង​ស្អប់​ទាំង​២នាក់ (២ពិន្ទុ)

ខ-​ ខឹង​មិត្តភក្តិរាប់អាន​គ្នា​ច្រើន​ឆ្នាំ​ហើយ​មិន​គួរ​ធ្វើ​បែប​នេះ​ទៅ​រួច (១ពិន្ទុ)

គ- ខឹង​សង្សា​ ស្អប់​ជាមនុស្ស​សាវ៉ា (៣ពិន្ទុ)

៧- អ្នក​បាន​ទទួល​កាដូ​ថ្ងៃ​កំណើត​ជា​សែក​ប្រាក់​សុទ្ធ​ច្រើន អ្នក​នឹង៖

ក- ទៅ​ដើរ​ទិញ​ឥវ៉ាន់​ម្នាក់​ឯង​ នឹង​បាន​រើស​តាម​ចិត្ត (២ពិន្ទុ)

ខ-​ ប្រញាប់​ទូរស័ព្ទ​ទៅ​បបួល​មិត្ត​ភក្តិ​ដើរ​ទិញ​ឥ​វ៉ាន់​ជាមួយ​គ្នាភ្លាម (១ពិន្ទុ)

គ- ប៉ាវ​​សង្សា​​អោយ​សប្បាយម្តង (៣ពិន្ទុ)

៨- មិត្តភក្តិ​និង​សង្សា​អ្នក​ទាស់​គ្នា អ្នក​នឹង៖

ក- ជួយ​ប្រកែក​ជាមួយ​អ្នក​ណា​ដែល​មាន​ហេតុផល​សមរម្យជាង (១ពិន្ទុ)

ខ-​ ទុក​អោយ​គេ​ទាំង​២​ព្រលះគ្នា​ចុះ អ្នក​សុំ​ដក​ខ្លួន​ចេញ​ហើយ (២ពិន្ទុ)

គ- ជួយ​សង្សា​ដាក់​សម្ពាធ​លើ​មិត្តភក្តិ មិត្ត​ម្នាក់​ឈប់​រាប់​អាន​ក៏​មិន​អី​ដែរ (៣ពិន្ទុ)

៩- ថ្ងៃ​នេះ អ្នក​ និង​សង្សាព្រមទាំង​មិត្តភក្តិអ្នក​ទៅ​ដើរលេង​ជុំគ្នា។ មិត្ត​ភក្តិ​អ្នក​ចង់​ញ៉ាំ​អាហារ​ជប៉ុន តែ​សង្សាអ្នក​ចង់​ញ៉ាំ​ភីហ្សា អ្នកនឹង៖

ក- ញ៉ាំ​អាហារ​ជប៉ុន​ទៅ តាម​ពេល​ក្រោយ​ចាំ​ញ៉ាំភីហ្សា​តែ​២នាក់​សង្សា (១ពិន្ទុ)

ខ-​ សង្សា​ខ្ញុំមាន​រសនិយម​ល្អ ញ៉ាំ​តាម​គាត់​ចុះ (២ពិន្ទុ)

គ- អោយ​គេ​ទាំង​២នាក់​សំរេច​ចុះ អ្នក​ចាំ​តែ​ញ៉ាំល្អជាង (២ពិន្ទុ)

១០- មិត្តភក្តិអ្នក​ត្រូវ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ហើយ​ក៏​មក​ខ្ចី​អាវ​ស្អាត​ដែល​សង្សា​អ្នក​ទើប​នឹង​ទិញ​អោយ​ថ្មីៗ អ្នក​នឹង៖

ក- មិនអោយ​ទេ ខ្ញុំស្រលាញ់ណាស់ (៣ពិន្ទុ)

ខ-​ មាន​អី ប៉ុន្តែ​ត្រូវ​បោក​អ៊ុត​អោយស្អាត​មុននឹង​យកមក​សង​វិញ (១ពិន្ទុ)

គ- សម្តែង​ការ​មិន​ពេញ​ចិត្ត​ដើម្បី​មិត្ត​ភក្តិ​ប្តូរ​ចិត្ត​ឈប់​ខ្ចី (២ពិន្ទុ)

១០​ ទៅ​ ១២​ពិន្ទុ

បើអ្នក​ត្រូវ​ជ្រើស​រើសរវាង​​មិត្តភក្តិនិង​សង្សា យ៉ាង​ណាៗអ្នកក៏ជ្រើស​រើស​យក​មិត្តភក្តិ​មុន​​ ព្រោះ​អ្នក​និង​មិត្តភក្តិ​បាន​ឆ្លង​កាត់​ពេល​វេលា​ទាំង​សុខ​ទាំង​ទុក្ខ​មក​ជា​មួយគ្នា​យូរ​មក​ហើយ​ ប៉ុន្តែ​សង្សា​វិញ​អ្នក​មិនទាន់​ប្រាកដ​ចិត្តទេ រឿង​អី​អោយ​អ្នក​មក​បោះបង់​ចោល​ក្លើ ទៅមិន​រួច​ទេ! ។
១៣​ ទៅ​ ២២​ពិន្ទុ

អ្នកគិត​ថា​មិត្តភក្តិ​និង​សង្សា​មាន​សារៈសំខាន់​ប្រហាក់​ប្រហែលគ្នា ដូច្នេះ​បាន​ជា​អ្នក​ធ្វើ​ខ្លួន​អោយ​នៅ​ចំកណ្តាល​បំផុត​​ដើម្បី​កុំអោយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទាំង​២​អាក់​អន់​ចិត្ត​។ ដោយ​សារ​តែ​អ្នក​ធ្វើ​ខ្លួន​ល្អ​បែប​នេះ​ទើប​អ្នក​អាច​រក្សាបាន​តាំង​មិត្ត​ភក្តិ​ទាំង​សង្សា។
២៣​ ទៅ​ ៣០​ពិន្ទុ្

អ្នកជា​មនុស្ស​ដែល​ផ្តល់​សារៈសំខាន់​ចំពោះ​ស្នេហា ចំពោះ​រឿង​មិត្តភក្តិ​ជា​រឿង​សំខាន់​ទី​២​ ឬអាច​និយាយ​បាន​ថា​មិត្តភក្តិ​គ្រាន់​តែ​ជា​តួ​រង។

(ដកស្រង់​ពី​ប្រជាប្រិយ​លេខ ៥០៧)

2. តើអ្នក​ដទៃ​គិត​យ៉ាង​ណា​ចំពោះ​អ្នក​?

១- តើនៅពេល​ណាដែល​អ្នក​មាន​អារម្មណ៍​ល្អ​និង​មាន​សេចក្តី​សុខ​បំផុត?

ក- ពេល​យប់​ជ្រៅ (៦ពិន្ទុ)

ខ-​ ពេល​ថ្ងៃ និង​ពេល​ល្ងាច (ព្រលប់ៗ) (៤ពិន្ទុ)

គ- ពេល​ព្រឹក (២ពិន្ទុ)

២- តាម​ធម្មតា​អ្នក​ដើរ​ដំណើរ​បែប​ណា?

ក- ដើរ​លឿន​តែ​ឈាន​ខ្លីៗ (៤ពិន្ទុ)

ខ-​ ដើរលឿន ឈាន​វែងៗ (៦ពិន្ទុ)

គ- ដើរ​បេប​យឺតៗ បែប​សង់ទីម៉ង់ (១ពិន្ទុ)

ឃ- ដើរមិន​សូវ​លឿន ឱនមុខ​រហូត (២ពិន្ទុ)

ង-​ ដើរមិន​សូវ​លឿន​ មុខ​ត្រង់​ ភ្នែក​សំលឹង​ជុំ​វិញ (៧ពិន្ទុ)

៣- ពេល​និយាយ​ជាមួយ​អ្នក​ដទៃ​ អ្នកច្រើន​ធ្វើកាយ​វិការយ៉ាង​ណា?

ក- ច្រត់​ចង្កេះ (៥ពិន្ទុ)

ខ-​ ឈរ​អោប​ដៃ (២ពិន្ទុ)

គ- ឈរ​អោប​ដើម​ទ្រូង (៤ពិន្ទុ)

ឃ- ឧស្សាហ៍​យក​ដៃ​ប៉ះ​អ្នក​ដែល​និយាយ​ជាមួយ​ខ្លួន (៧ពិន្ទុ)

ង- យក​ដៃ​អង្អែល​ត្រចៀក ចង្កា​ខ្លួន​ឯង លេង​សក់ខ្លួន​ឯង​ហាក់​ដូច​ជា​នៅ​មិន​សុខ (៦ពិន្ទុ)

៤- ឥរិយា​បថ​អង្គុយ​របស់​អ្នក​យ៉ាង​ដូចម្តេច?

ក- អង្គុយ​សណ្តូក​ជើង​ត្រង់ (២ពិន្ទុ)

ខ-​ អង្គុយគង​អន្ទាក់ខ្លា (៦ពិន្ទុ)

គ- អង្គុយ​សង្កត់​ជើង​ខ្លួនឯងម្ខាង (១ពិន្ទុ)

ឃ- អង្គុយ​បត់​ជើង​ផ្អៀង​ទៅ​ខាង​ណាមួយ (៤ពិន្ទុ)

៥- នៅ​ពេល​ដែល​​អ្នក​មាន​អារម្មណ៍​សប្បាយរីករាយ អ្នក​តែង​តែ​សំដែងចេញ​យ៉ាង​ដូចម្តេច?

ក- សើច​ខ្លាំង​ៗ​ដោយ​មិន​ខ្លាច​ក្រែង​ចិត្ត​គេ (៦ពិន្ទុ)

ខ-​ សើច​តែ​មិន​ខ្លាំង​ណាស់​ណា​ទេ (៤ពិន្ទុ)

គ- សើច​ហ៊ឹះៗនៅ​ដើមក (៣ពិន្ទុ)

ឃ- ញញឹម​បែប​អៀនៗ (៥ពិន្ទុ)

៦- ពេល​ទៅ​ពិធី​ជប់​លៀង​ម្តងៗ​ អ្នកចូល​ចិត្ត​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ​បែបណា?

ក- ដើរ​ចូល​ទៅ​ស្ងៀម​ស្ងាត់​បំផុត ព្យាយាមធ្វើយ៉ាង​ណា​មិន​អោយ​គេ​ចាប់​អារម្មណ៍ (២ពិន្ទុ)

ខ-​ ដើរ​ចូល​ទៅ​ធម្មតាៗ តែ​ទោះ​ជា​យ៉ាង​ណាចូល​ទៅ​ស្ងាត់ៗ​ល្អ​ជាង។ រួច​រក​មើល​អ្នក​ស្គាល់​គ្នា​ភ្លាម (៤ពិន្ទុ)

គ- តែង​ខ្លួន​អោយ​ស្អាត​ហើយ​ត្រូវ​ដើរ​ចូល​ទៅ អោយស្វាហាប់​ អោយ​ទៅ​ជា​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​គ្រប់​គ្នា (៦ពិន្ទុ)

៧- អ្នកកំពុង​តែ​ធ្វើការ​យ៉ាង​ផ្ចិត​ផ្ចង់ ស្រាប់​តែ​មាន​គេ​មក​រំខាន​ តើអ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច?

ក- ធម្មតាៗ មិនចាប់​អារម្មណ៍ (៦ពិន្ទុ)

ខ-​ ម៉ួម៉ៅ​តិច​តួច​ដែរ (៤ពិន្ទុ)

គ- ម៉ួម៉ៅ​ក្តៅ​ក្រហាយ​ភ្លាម (២ពិន្ទុ)

៨- តើ​អ្នកចូលចិត្ត​ពណ៌​​អ្វី​ជាង​គេ?

ក- ពណ៌​លឿង​ឬផ្ទៃមេឃ​ខ្ចី​ (៥ពិន្ទុ)

ខ-​ ពណ៌ត្នោតឬប្រផេះ (១ពិន្ទុ)

គ- ពណ៌ក្រហមឬទឹក​ក្រូច (៦ពិន្ទុ)

ឃ- ពណ៌បៃតង (៤ពិន្ទុ)

ង-​ ពណ៌ផ្ទៃ​មេឃ​ចាស់ឬស្វាយ (៣ពិន្ទុ)

ច- ពណ៌ស (២ពិន្ទុ)

៩- ពេល​យប់​អ្នក​ច្រើន​តែ​ដេក​ឥរិយាបថបែបណា?

ក- ដេក​សណ្តូក​ខ្លួន មុខ​មើល​មក​ពោះ (៦ពិន្ទុ)

ខ-​ ដេក​សណ្តូក​ខ្លួន​ត្រង់ (៧ពិន្ទុ)

គ- ដេក​ផ្អៀង​មក​ម្ខាង (៤ពិន្ទុ)

ឃ- ដេក​យក​ក្បាល​សង្កត់​ដៃ​ម្ខាង (២ពិន្ទុ)

ង- ដេក​ទទូរភួយ (១ពិន្ទុ)

១០- ពេល​ដេក​ អ្នក​ច្រើន​តែ​យល់សប្តិឃើញ​អ្វី?

ក- យល់​សប្តិឃើញ​តែ​រឿង​ល្អៗ (១ពិន្ទុ)

ខ-​ យល់​សប្តិមិនសូវ​ល្អ (៤ពិន្ទុ)

គ- យល់​សប្តិឃើញ​កំពុង​តែ​ស្វែង​រក​នរណាម្នាកើ​រ​របស់អ្វីមួយ (៣ពិន្ទុ)

ឃ- យល់​សប្តិ​ឃើញ​ហោះ ឬ​កំពុង​ហោះហើរលើមេឃ (៥ពិន្ទុ)

ង-​ យល់​សប្តិ​ឃើញ​កំពុង​តែ​ប្រយុទ្ធ​គ្នា (២ពិន្ទុ)

ច- មិន​សូវ​យល់​សប្តិទេ (៦ពិន្ទុ)

៦១ ពិន្ទុឡើង​ទៅ

អ្នកដទៃ​មើល​មក​ថា​អ្នក​ជា​មនុស្ស​អាត្មានិយម ជាមនុស្សខុស​គេ​ខុសឯង ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ថា​ការ​នៅ​ជាមួយ​អ្នក​ គេត្រូ​វ​ប្រយ័ត្ន​ខ្លយន​ជានិច្ច។ ជាមួយ​គ្នា​នេះ​ដែរ​ក៏មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​អ្នក​ ចង់​ធ្វើ​ជា​មិត្ត​នឹង​អ្នក​ ប៉ុន្តែគេ​មិន​ទុក​ចិត្ត​អ្នក​និង​មាន​ករ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចង់​មិត្តភាព​ជាមួយ​អ្នក។
៥១ – ៦០ ពិន្ទុ

អ្នកដទៃ​មើល​មក​ថា​អ្នក​ជា​មនុស្ស​មាន​អារម្មណ៍​ប្រែ​ប្រួល​ចុះ​ឡើង​ៗ​រហូតធ្វើ​អ្វី​មួយ​មិន​សូវ​ពិចារណា​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​ការ​ដែល​នៅ​ក្បែរ​អ្នក​ក៏គួរ​អោយ​រំភើប​ដែរ។ អ្នក​មាន​ភាព​ជា​មេ​ដឹក​នាំ​ពី​ធម្មជាតិ ធ្វើ​ការ​សំរេច​ចិត្ត​ឆាប់​រហ័ស​ដូច​ផ្លេក​បន្ទោរ​ ប៉ុន្តែ​មិន​មែន​ត្រូវ​ទាំង​អស់​​នោះ​ទេ។ ចំណុច​ល្អ​ដែល​គេ​មើល​មក​ឃើញ​ គឺ​អ្នក​ជា​មនុស្ស​ក្លាហាន ហ៊ាន​ស៊ី​ហ៊ាន​សង មិន​បណ្តោយ​ឱកាស​អោយ​របូត​ពី​ដៃ​ងាយ​ៗ​​ទេ ហើយ​អ្នក​ក៏​ចូល​ចិត្ត​ធ្វើការ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដែរ។
៤១ – ៥០ ពិន្ទុ

អ្នកដទៃ​មើល​មក​ថា​អ្នកគឺ​ជា​មនុស្ស​ ដែល​មើល​ទៅ​គួរ​អោយ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ​រួស​រាយ ស្រស់ស្រាយ ទើប​មិន​ជា​ការ​ចំលែក​ឡើយ​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ចាប់​អារម្មណ៍​មក​លើ​អ្នក។ ក្រៅ​ពី​នេះ​អ្នក​ដទៃ​ក៏​មើល​មក​ថា​អ្នក​ចិត្ត​ល្អ ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ​ និង​មាន​ការ​យល់​ចិត្ត យល់​ថ្លើម​អ្នក​ដទៃ​។ មាន​ចិត្ត​សប្បុរស​ជួយ​អ្នក​ដទៃ​ជានិច្ច ចរិត​បេប​នេះ​សក្តិសម​ជា​តួ​ឯកក្នុង​ខ្សែភាពយន្ត​មែន។
៣១ – ៤០ ពិន្ទុ

អ្នកដទៃ​មើល​មក​ថា​អ្នកជា​មនុស្ស​​គិត​ច្រើន​ ប៉ុន្តែ​ចំណុច​ល្អ​គឺ​ហ្មត់ចត់ ឆ្លាត​វៃមាន​ទេព​កោសល្យ អ្នក​មើល​ទៅ​ជាមនុស្ស​សុភាព​រាប​សារ​ ប៉ុន្តែ​មិន​មែន​ជា​មនុស្ស​ដែល​នឹងមាន​មិត្ត​ភក្តិបាន​ងាយៗ​ឡើយ​ អ្នក​ចាំ​បាច់​ត្រូវ​ប្រើ​មូល​ហេតុ​យ៉ាង​ច្រើន​និង​ប្រើពេល​យ៉ាង​យូរ​ ទម្រាំ​តែ​សម្រេច​ចិត្ត​ទទួល​អ្នក​ណា​ម្នាក់​មក​ធ្វើជា​មិត្តភក្តិ​។ យ៉ាង​ណា​ក៏​ដោយ​អ្នក​ណា​ដែល​បាន​មក​ធ្វើ​ជា​មិត្ត​ភក្តិ​នឹង​អ្នក​រាប់​ថា​ជា​សំណាង​តែ​ម្តង ពី​ព្រោះ​អ្នក​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​មិត្ត​ភក្តិ​ណាស់​ ហើ​យ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អ្នក​ក៏​រំពឹង​ថា​មិត្តភក្តិ​របស់​អ្នក​ក៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែរ​។ រឿង​សង្សា​ក៏​ដូច​គ្នា​ដែរ​ប្រសិន​បើ​សម្ពន្ធភាព​នោះ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​ អ្នក​ច្បាស់​ជា​នឹង​ប្រើ​ពេល​យូរ​ដើម្បី​ផ្សះផ្សារ​អារម្មណ៍​និង​ដំបៅ​វ​ចិត្ត។
២១ – ៣០ ពិន្ទុ

អ្នកដទៃ​មើល​មក​ថា​អ្នកគឺ​ជា​មនុស្សឧស្សាហ៍​ព្យាយាម​ ប៉ុន្តែ​ដូច​ជា​សូញ​សាញ​បន្តិច មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជា​មនុស្ស​ប្រយ័ត្ន​ប្រយ៉ែង​ខ្ពស់​ទាល់តែ​ធ្វើ​អ្វី​មួយ​យឺត​ៗ​ ចង់​ចាប់​ផ្តើម​ធ្វើអ្វី​ក៏​យក​ដៃ​គង​ថ្ងាស​គិត​ហើយ​គិត​ទៀត។ ប៉ុន្តែ​ចំណុច​ល្អ​ដែល​អ្នក​ដទៃ​មើល​មក​ឃើញ​គឺ​អ្នក​ជា​មនុស្ស​អំណត់​ព្យាយាម​ខ្ពស់​ណាស់។
បានក្រោម​២១ ពិន្ទុ

អ្នកដទៃ​មើល​មក​ថា​អ្នកគឺ​ជា​មនុស្ស​​ពូកែ​ខ្លាច​មិន​ហ៊ាន​សំរេច​ចិត្ត​ ជា​មនុស្ស​ដែល​មិន​អាច​នៅ​ម្នាក់ឯង ត្រូវ​ការ​ការ​ថែ​ទាំ​ គ្រប់គ្រង​ពី​អ្នក​ដទៃ​រហូត​ អាច​និ​យាយ​បាន​ថា​ជា​មនុស្ស​ដែល​ត្រូវ​ការ​អោយ​អ្នក​ដទៃ​សំរេច​ចិត្តជំនួស​ខ្លួនរហូត។ ចំពោះ​មិត្ត​ភក្តិ​ដែល​ស្គាល់​គ្នា​ច្បាស់​ក៏​អាច​ទទួល​បាន​ និង​សុខ​ចិត្ត​នៅ​ខាង​អ្នក​ព្រោះ​អ្នក​ជា​មនុស្ស​មាន​ទឹក​ចិត្ត។

3. អ្នក​ជា​នារីពូកែ​ប្រច័ណ្ឌប៉ុនណា?

1- នៅពេលដែល​គូស្នេហ៍​របស់​អ្នក​ក្រោក​ទៅ​បន្ទប់​ទឹក អ្នកក៏យក​កាបូប​ប្រាក់​របស់​គេ​មក​ឆែកភ្លាម ហើយក៏​ឃើញ​ស្រោម​អនាម័យ​មួយ​​​ប្រអប់​ពេលនោះ អ្នកនឹង៖

ក- មិនអី​ទេ ចេះ​ការពារ​ខ្លួនអីចឹងជា​ការ​ល្អ (១ពិន្ទុ)

ខ-​ ពេល​ដែល​គេ​ចេញ​ពី​បន្ទប់​ទឹក​មក ក៏​ធ្វើជា​សុំមើលកាបូប​ប្រាក់របស់​គេ ហើយ​ចាំ​មើល​តើគេ​ធ្វើយ៉ាងម៉េច? (២ពិន្ទុ)

គ- អោយ​គេ​សារភាព​ភ្លាមថា​យក​ទៅ​ប្រើជាមួយ​ស្រី​ណា? (៣ពិន្ទុ)

2- តើគូស្នេហ៍​របស់អ្នក​ធ្លាប់​ធ្វើអ្វីមួយ​ដែល​គួរអោយ​​សង្ស័យថា​គេ​កំពុង​តែក្បត់​អ្នកដែរ​រឺ​ទេ?

ក- អត់​ទេ (១ពិន្ទុ)

ខ- មានខ្លះដែរ ប៉ុន្តែមិន​ជា​ខ្លាំង​ក្លា​អី​ទេ (២ពិន្ទុ)

គ- ឧស្សា​ហ៍​ឃើញ​ជា​ប្រចាំ (៣ពិន្ទុ)

3- ពិធី​ជប់​លាង​នារាត្រី​នេះមាន​ភ្ញៀវ​ចូល​រួម​កកកុញ រហូតដល់អ្នក​វង្វេងផ្លូវ​បែក​ពី​គូ​សេ្នហ៍។ លុះ​ដើរ​បន្តិច​ក្រោយ​មក​ក៏ឃើញ​គូស្នេហ៍​របស់​​អ្នកកំពុង​ឈរ​សាសង​​ជាមួយមិត្តស្រី​ដ៏​ស្រស់​សោភា​របស់​គេ។ ពេល​នោះ​អ្នក​នឹង៖

ក- ចូល​ទៅ​អូស​ដៃ​ចេញ​មក​វិញ​ភ្លាម (៣ពិន្ទុ)

ខ- គ្រាន់​តែ​ជជែក​លេង​ជាមួយ​មិត្ត​ភក្តិ តាម​តែ​គេ​ទៅ (១ពិន្ទុ)

គ- ប្រញាប់​​ចូល​​ទៅ​​តោង​ដៃ​​របស់​​គេ​ដើម្បី​បញ្ជាក់ថា​បុរស​នេះ​ជា​គូ​ស្នេហ៍​របស់​អ្នក (២ពិន្ទុ)

4- អ្នក​នាំ​គូស្នេហ៍​ទៅ​ចូល​រួម​ពិធី​ខួប​កំណើត​របស់​មិត្ត​ស្រី​របស់អ្នក ប៉ុន្តែ​មិត្ត​ភក្តិស្រី​ដែល​មក​ចូល​រួម​សុទ្ធ​តែ​ស្អាតៗ​ស្ទើរ​តែ​ទាំង​អស់ ពេលនោះអ្នក​នឹង៖

ក- និយាយ​ម្តង​លេង​ម្តង​មែន​ដើម្បី​អោយ មិត្តភក្តិ​ដឹង​មិត្តភក្តិ បើហ៊ាន​តែ​មក​រញ៉េរញ៉ៃជាមួយ​គូ​ស្នេហ៍​ខ្ញុំ អត់យល់​មុខ​ទេ! (៣ពិន្ទុ)

ខ- បើនាំ​គេ​មក មាន​ន័យ​ថា​អ្នក​ទុកចិត្ត​មិត្តភក្តិថា​មិន​ក្បត់គ្នា (២ពិន្ទុ)

គ- ធ្វើធម្មតាៗដូច​ជា​មិន​មាន​អ្វី​កើត​ឡើង តែ​លួច​សង្កេត​កម្មភាព​គេ​គ្រប់​ជំហាន (៣ពិន្ទុ)

5- ចន្លោះពេល​ដែល​គូស្នេហ៍របស់​អ្នក​ទៅ​បន្ទប់​ទឹក ក៏មាន​ស្រីម្នាក់ទូរស័ព្ទចូល​ទូរស័ព្ទ​ដៃ​របស់​គាត់ ពេល​នោះ​អ្នក​នឹង៖

ក- ទទួល​ទូរស័ព្ទ​ហើយ​ប្រាប់​ថា​អ្នក​គឺ​ជា​សង្សារបស់គាត់ មាន​អ្វីផ្តាំ​រឺ​អត់? (១ពិន្ទុ)

ខ- គិតក្នុង​ចិត្ត​ថា​ស្រី​នោះជា​អ្នកណា គេ ទូរស័ព្ទមក​ធ្វើអ្វី ហើយ​ទាក់ទង​គ្នា​យូរ​ប៉ុនណាហើយ? (២ពិន្ទុ)

គ- អោយ​គូស្នេហ៍ ទូរស័ព្ទ​បក​ទៅ​វិញ​ភ្លាម​រួច​អ្នក​ចាំ​ស្តាប់​ជាមួយ (៣ពិន្ទុ)

6- គូស្នេហ៍​របស់​អ្នក​ទូរស័ព្ទមក​ប្រាប់​ថា គេ​មិន​ស្រួលខ្លួនមិនអាច​មកតាម​ការ​ណាត់បាន​ទេ ប៉ុន្តែ​មិត្តភ័ក្តិរបស់អ្នក​រាយការណ៍​មក​ថា​ឃើញ​គេ​កំពុង​បណ្តើរ​ស្រីក្មេង អ្នកនឹង៖

ក- តាម​ទៅ​រ​កដល់ផ្ទះដើម្បី​អោយ​ដឹង​ថា​គេ​នៅផ្ទះ​រឺ​អត់? (៣ពិន្ទុ)

ខ- ទូរស័ព្ទ​ទៅ​ផ្ទះ​របស់​គេ​ ដើម្បីអោយ​បាន​ដឹង​រឿង​ពី​បង​ប្អូន​របស់គេ​ជា​មុន (២ពិន្ទុ)

គ- មនុស្ស​ដូច​ខ្ញុំ​មិន​មែន​ត្រចៀក​ស្រាល​ឆាប់​ជឿ​គេ​ឡើយ បើសង្សា​ប្រាប់ថា​ឈឺ​គឺឈឺ​មេន​ហើយ! (១ពិន្ទុ)

7- ទូរស័ព្ទរបស់​គូស្នេហ៍អ្នកមានសារស្នេហ៍ដែលនារីមិនស្គាល់ម្នាក់​ផ្ញើរមកពេល​ដែល​គេ​ចូល​បន្ទប់ទឹក អ្នកនឹង៖

ក- ផ្ញើរសារ​ទៅ​អោយស្រីនោះវិញ ហើយល្បួងគេ​អោយមក​ជួបអ្នក​នៅ​ថ្ងៃស្អែក (៣ពិន្ទុ)

ខ- ទូរស័ព្ទ​ទៅ​ស្រី​នោះ​ភ្លាម ដើម្ប​អោយ​ដឹង​ថានាង​ជានរណា? (២ពិន្ទុ)

គ- អោយគេ​សារភាព​ត្រង់​ៗ​ថា ស្រីម្នាក់ហ្នឹងជានរណា? (១ពិន្ទុ)

8- នៅសុខៗ​ស្រាប់​តែ​គេ​មក​ប្រាប់​អ្នក​ថា ​​ចាប់​ពីពេលនេះ​តទៅនៅរៀងរាល់ថ្ងៃពុធ​និង​ថ្ងៃ​ព្រហស្បត្តិ៍​មិនអាប​មក​ជួបអ្នក​បាន​ទេ ថែម​ទាំង​ហាមអ្នក​មិនអោយ​ទូរស័ព្ទទៅរក​ទៀត អ្នក​នឹង៖

ក- ប្រាប់​ទៅ​គូស្នេហ៍វិញ​ថា ក្រៅ​ពីថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បត្តិ៍​ត្រូវ​ឧស្សាហ៍មកជួបនឹង​អ្នក បើមិន​អីចឹង​ទេមិនសុខចិត្តទេ (១ពិន្ទុ)

ខ- ទូរស័ព្ទ​ទៅរាល់យប់ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បត្តិ៍​ដើម្បី​អោយដឹង​ថា​គេ​ធ្វើការមែនរឺ​អត់? (២ពិន្ទុ)

គ- ទៅ​អង្គុយចាំគេ​នៅកន្លែងធ្វើការតែម្តង បើមិន​ធ្វើការ​ថែមម៉ោង​ទេនឹង​ដឹងគ្នាហើយ! (៣ពិន្ទុ)

9- មួយរយៈនេះ​គេ​ដូច​ជា​មិន​សូវ​ចុះសម្រុង​ជាមួយ​អ្នក​សោះ ខុស​ពី​លើក​មុន​ឆ្ងាយ​ណាស់ អ្នក​នឹង៖

ក- សង្ស័យគេមាន​ថ្មី​ទើបបាន​ម៉ួរម៉ៅដាក់ដូច្នេះ (១ពិន្ទុ)

ខ- ធ្វើជា​អោយមិត្តភក្តិប្រុសមក​ចែចង់មើល​ ថា​តើគេសុំបែក​រឺ​អត់? (៣ពិន្ទុ)

គ- ព្យាយាម​ផ្លាស់ប្តូរ​ខ្លួនឯង​អោយស្អាត ទាក់ចិត្តប្រុសៗ (២ពិន្ទុ)

10- អ្នក​បាន​ឃើញ​ក្រែមលាប​មាត់​ធ្លាក់ក្នុង​រថ​យន្ត​របស់​គេ ហើយ​អ្នក​ប្រាកដ​ថា​វា​មិនមែន​ជា​របស់អ្នក ពេលនោះអ្នក​នឹង៖

ក- បងស្រី​របស់​គេ​លាប​មាត់​ពណ៌​នេះ សង្ស័យ​តែរបស់​បងស្រី​គេ​ហើយមើលទៅ! (១ពិន្ទុ)

ខ- យក​លាក់​ទុក​រួច​ហើយ​ទៅ​សួរមនុស្សក្នុង​ផ្ទះរបស់​គេ​ថា​ជារបស់​អ្នកណា? (៣ពិន្ទុ)

គ- ទុក​រឿងក្រែម​មួយ​ឡែកសិន ចាប់​ផ្តើម​និយាយ​ជាមួយ​គេ​អោយដឹង​គ្នាម្តង (២ពិន្ទុ)
១០ – ១២ ពិន្ទុ

អ្នកគឺជា​សង្សាក្នុង​សុបិន​របស់​បុរស​គ្រប់រូប​ព្រោះមិន​ចំពោះ​ថា​គេ​ខិលខូច​នឹង​ស្រី​ញី​ប៉ុនណា អ្នក​នៅ​តែ​ធ្វើ​ធម្មតាៗ​មិន​ចេះ​រអ៊ូរទាំ​ដាក់​ត្រចៀកគេ ។
១៣ – ២២ ពិន្ទុ

អ្នកអាច​ធ្វើចិត្ត​បាន​ដោយ​គិត​ថា​ រឿង​ខិល​ខូច​ស្រី​ញី​ជា​រឿង​ធម្មតា​របស់មនុស្សប្រុស​ ប៉ុន្តែ​ក៏​ត្រូវ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​មួយដែលអាច​ទទួល​យក​បាន បើហួស​ហេតុពេក​អ្នក​ក៏មិន​អាច​ទ្រាំ​បាន​ដែរ។
២៣ – ៣០ ពិន្ទុ

អ្នកគឺ​ជា​មនុស្ស​ស្រី​កំពូល​ប្រច័ណ្ឌផុតលេខ​លើលោក​ ព្រោះគ្រាន់​តែ​គេ​យក​ភ្នែក​មើលស្រី​ផ្សេង​មិនទាន់​បាន​១​វិនាទី​ផង​ ស្នួរ​កាំផ្លៀង​១​ផាំង​ក៏​កើត​ឡើង​ភ្លាម​។ អ្នក​មិនអាច​ទ្រាំ​នឹង​មនុស្ស​ប្រុស​ខិល​ខូច​រឿង​ស្រី​ញី​បាន​ឡើយ​ មិន​ចំពោះ​ថា​ខិលខូច​​តិចល្មមៗ​រឺ​ខ្លាំង​ទេ ព្រោះអ្នក​ជា​មនុស្សប្រកាន់​គោលការណ៍​ “សុខចិត្ត​បាត់មាស​ទាំង​ល្បី កុំអោយតែ​ប្តី​បាន​ទៅ​គេ​”។

ទៅកាន់ទំព័រដើមវិញ!