អំពីសុខភាព

១。៧​ចំណុច​ គួរ​យល់​ដឹង​ក្នុង​ការ​បរិភោគ​អាហារ

  • ១-​ បណ្តូល​រុក្ខជាតិ​ ឬ​បន្លែ​គ្រប់​ប្រភេទ​ ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ ដូចនេះ​ពុំគួរ​បរិភោគ​វា​ឡើយ​ ។ ២-​ ស្ត្រី​ទើប​ដែល​សំរាលកូន​ ពុំគួរ​ទទួលទាន​ខ្ទឹមបារាំង​ទេ​ ព្រោះ​អាច​ធ្វើ​អោយ​គ្មាន​ទឹកដោះ​ ឬ​បើ​មាន​ក៏​ទឹកដោះ​ នឹង​មាន​រសជាតិ​ប្រហាត​ ធ្វើ​អោយ​ទារក​មិន​ចង់​បៅ​ ។ ៣-​ ស្លឹក​ចាព្លូ​ មាន​ប្រយោជន៍​ ក្នុង​ការ​សម្រក​ជាតិ​ស្ករ​ ខ្លាញ់​ សម្ពាធ​ឈាម​ និង​ព្យាបាល​អាការ​ក្អក​រ៉ាំរ៉ៃ​ ប៉ុន្តែ​ពុំគួរ​បរិភោគ​លើស​ ១០​ស​ន្លឺ​ក​ ក្នុង​១​ថ្ងៃ​ឡើយ​។ ៤-​ ចំពោះ​អ្នក​ដែល​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ត្រសក់​អាច​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ មិន​អោយ​កើត​ជំងឺមហារីក​ ប៉ុន្តែ​ចាប់ពី​អាយុ​ ៤០​ឆ្នាំ​ឡើង​ គួរ​កាត់​បន្ត​យ​ការ​ទទួលទាន​ត្រសក់​ ព្រោះ​វា​បង្ករ​អោយ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ៥-​ ទឹក​សណ្តែក​ ជា​ភេ​ស​ជ្ផៈ​សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន​ ប៉ុន្តែ​មិន​គួរ​កម្តៅ​លើ​ភ្លើង​ អោយ​លើស​ពី​២​ដង​ឡើង​ ព្រោះ​ការ​កម្តៅ​នៅ​លើក​ទី​ ២​ នឹង​បណ្តាល​អោយ​សារធាតុ​អាហារ​ រលាយ​ខូចខាត​អស់​ ។ ៦-​ ខ្ទឹម​-​ស​ ស្រស់​អាច​បណ្តាល​អោយ​ក្រពះ​ មាន​អាការ​ក្រហាយ​ ។​ដូច្នេះ​ពុំគួរ​បរិភោគ​វា​ ក្នុង​រយៈពេល​ជាប់ៗ​គ្នា​ លើស​ពី​៩០​ថ្ងៃ​ឡើយ​ ពិសេស​ពេល​ក្រពះ​ទំនេរ​ គ្មាន​អាហារ​។​បើ​បរិភោគ​បាន​ ៩០​ថ្ងៃ​ ហើយ​គួរ​ផ្អាក​ ១៥​ថ្ងៃ​សិន​ចាប់ផ្តើម​បរិភោគ​ជា​ថ្មី​ ។ ៧-​ ក្ទម្ពទេស​ (​អ្នកខ្លះ​ ហៅ​ថា​ទុំទេស​ ឬ​ក្រះ​ធំ​ថេ​ត​)​ មាន​សារធាតុ​មី​ណូ​ល​ស៊ី​ន​ ធ្វើ​អោយ​សរសៃសក់​ជ្រុះ​ ដូច្នេះ​ពុំគួរ​បរិភោគ​ច្រើន​ពេក​ទេ​ ៕

២。វិធី​បោកគក់​ខោអាវ​ អោយ​អស់​មេរោគ

  • ក្នុង​ការ​បោកគក់​ខោអាវ​ ស្ត្រី​មេផ្ទះ​ភាគច្រើន​ តែង​បោកគក់​ដោយ​ដៃ​ និង​ប្រើ​ទឹក​ធម្មតា​ តែ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​គួរសម​ អាច​បោកគក់​ដោយ​ប្រើ​ម៉ាស៊ីន​ ដែល​ងាយស្រួល​ជាង​ ការ​បោកគក់​ដោយ​ដៃ​ ។

    តាម​ការ​ស្រាវជ្រាវ​ របស់​សាកលវិទ្យាល័យ​ សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ខាងត្បូង​ បានអោយ​ដឹង​ថា​ សម្រាប់​អ្នក​ដែល​មាន​ប្រតិកម្ម​ចាញ់​ល្អងធូលី​ ឬ​រោមសត្វ​ជាដើម​នោះ​ គួរ​បោក​ខោអាវ​ ដោយ​ទឹក​ក្តៅ​ ៦០​អង្សា​ ដើម្បី​កម្ចាត់​មូលហេតុ​ដែល​នាំ​អោយ​កើត​ អាការ​ប្រតិកម្ម​ ។​ប៉ុន្តែ​ ដើម្បី​ថ្នម​សាច់​ក្រណាត់​ គឺ​ក្រោយ​ពី​បោកគក់​ដោយ​ប្រើ​កម្តៅ​ ៣០-៦០​អង្សា​ហើយ​ ត្រូវ​បោកគក់​ដោយ​ដៃ​ ក្នុង​ទឹក​ស្អាត​ធម្មតា​ ម្តង​ទៀង​ ទើប​សម្លៀក​បំពាក់​ អស់​មេរោគ​ ៕

៣。ញ៉ាំ​បែប​ណា​ មិនកើត​ជំងឺ​ទឹកនោមផ្អែម​ ?

  • ចម្លើយ​:តាម​ការ​ស្រាវជ្រាវ​ អោយ​ដឹង​ថា​ មនុស្ស​ដែល​ទទួលទាន​អាហារ​ប្រភេទ​ម្សៅ​ និង​ស្ករ​ច្រើន​មាន​អត្រា​ប្រឈម​នឹង​ ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ បន្ថែម​ឡើង​២៨%​ ខណៈ​ដែល​មនុស្ស​ដែល​ទទួលទាន​នំប៉័ង​ធ្វើ​ពី​ម្សៅ​ ខាត់​អោ​យស​ គុយទាវ​ បាយ​ អង្ក​រស​ម្រឹត​ ដែល​ខាត់​អោ​យស​ ឬ​អាហារ​ប្រភេទ​ម្សៅ​ខាត់​អោ​យស​ មាន​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ បន្ថែម​ឡើង​ ៧៨%​។

    ដូច្នេះ​ ដើម្បី​បន្ថយ​អត្រា​ប្រឈម​ នឹង​ជំងឺ​ទឹកនោមផ្អែម​ អ្នក​ទាំងឡាយ​ ត្រូវ​ផ្លាស់​ប្តូ​ទម្លាប់​ទទួលទាន​ដូច​តទៅ​នេះ​ :

    -​ ជំ​នូ​ស​អោយ​ការ​ទទួលទាន​ នំប៉័ង​ គុយទាវ​ មី​ បាយ​ ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ដែល​ខាត់​អោ​យស​នោះ​ គួរ​ទទួលទាន​ប្រភេទ​ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ធម្មតា​ ដែល​មិន​បាន​ឆ្លងកាត់​កា​រស​ម្រឹត​ ឬ​ខាត់​អោ​យស​ ហើយ​ត្រូវ​ទទួលទាន​ជាមួយ​ បន្លែ​ ផ្លែ​ឈើ​ ដែល​មិន​ផ្អែម​ខ្លាំង​ ដើម្បី​អោយ​ជាតិ​កាក​សរសៃ​ (Fiber)​ ចូល​ទៅ​រារាំង​ការ​បឺត​ ស្រូប​យកជាតិ​ស្ករ​ ។

    -​ ផ្អាក​ទទួលទាន​ផ្លែ​ឈើ​ ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង​ ដូច​ជា​ទុរេន​ ,​មៀន​,​ គូលែន​,​ឡុ​ង​កុង​ ។​ល​។

    -​ ទទួលទាន​ អាហារ​ប្រភេទ​សណ្តែក​អោយ​បាន​ច្រើន​ ដូច​ជា​ សណ្តែកដី​ សណ្តែកខៀវ​ …​ព្រោះ​សណ្តែក​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ប្រភេទ​រលាយ​ ក្នុង​ទឹក​ខ្ពស់​ ជួយ​អោយ​ការ​បឺត​ស្រូវ​ជាតិ​ស្ករ​ យឺត​ឡើង​ ។

    -​ ព្យាយាម​ហាត់ប្រាណ​ជា​ប្រចាំ​ ដើម្បី​អោយ​រាង​កាយ​ ធ្វើការ​ដុត​បំផ្លាញ​ ថាមពល​ បាន​ល្អ​ឡើង​ ៕

៤。ផ្លែ​ឈើ​ពណ៌​លឿង​ ប្រឆាំង​មហារីក

  • នៅ​ក្នុង​ផ្លែ​ឈើ​ពណ៌​លឿង​ ឬ​លឿងចាស់​ត្រូវ​បាន​រក​ឃើញ​ថា​ -​មាន​បេ​តា​ខា​រូ​ទី​ន​ (Beta-Carotine)​ ដែល​ជា​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ទប់ស្កាត់​ការ​កើត​មហារីក​ ។​ពិសេស​ ផ្លែ​ឈើ​ដែល​មាន​បេ​តា​ខា​រូ​ទី​ន​ ខ្ពស់​បំផុត​ ដូច​ជា​ល្អុ​ង​ទុំ​ ស្វាយ​ព្រំ​សែន​ ចេកពងមាន់​ ប៉េងប៉ោះ​ក្រហម​ ស្វាយ​ទុំ​ ផ្លែ​ខេ​តា​លូ​ប​ មាក់ប្រាង​ផ្អែម​ ម្នាស់​ទឹកឃ្មុំ​ …​។

    ដូច្នេះ​ អ្នក​គួរ​ព្យាយាម​ ទទួលទាន​ផ្លែ​ឈើ​ទាំងនេះ​ អោយ​បាន​ញឹកញាប់​…​។

៥。ថ្នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

  • ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greifwalk)​ របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍​ អោយ​ដឹង​ថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​មាន​អ្ន​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំងៗ​ប្រហែល​ ៣០០.០០០​នាក់​ ។

    លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។

៦。ហេតុ​អ្វី​ត្រូវ​ញ៉ាំ​ទឹក​ពេល​ព្រឹក​ព្រលឹម?

ទឹក​ ជា​សារធាតុ​​ចាំបាច់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ។ គ្មាន​ទឹក ភាវរស់​ទាំង​ពួង​នឹង​ស្លាប់​បាត់​បង់​ជីវិត​ជា​មិន​ខាន។ បើ​និយាយ​ពី​ទឹក​ចំពោះ​មនុស្ស​វិញ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​សុខភាព ដូចជា​ជួយ​ព្យាបាល​ជំងឺ​ឈឺ​ក្បាល បេះដូង សន្លាក់ តម្រង​នោម ក្អួត​ចង្អោរ ទឹក​នោម​ផ្អែម ជំងឺ​ភ្នែក និង​រដូវ​មិន​ទៀង​ជា​ដើម។ ជា​ពិសេស​ បើ​អ្នក​ទទួល​ទាន​វា​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​តែ​ម្ដង នោះ​សុខភាព​អ្នក​កាន់​តែ​ល្អ​ប្រសើរ​ជា​មិន​ខាន។ សួរ​ថា ហេតុ​អ្វី​អ្នក​ត្រូវ​ញ៉ាំ​ទឹក​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ដំណេក​អីចឹង?

១. បន្សាប​អាស៊ីត​ក្នុង​ក្រពះ

ថ្វី​បើ​អ្នក​គេង​ពេល​យប់ (៧-៨ម៉ោង) មិន​មែន​មាន​ន័យ​ថា គ្រឿង​ក្នុង ​ក្នុង​រាងកាយ​អ្នក​មិន​ធ្វើ​ការ​នោះ​ទេ គឺ​ពួកវា​ធ្វើ​ការ​មិន​ចេះ​ឈប់​នោះ​ឡើយ។ ជាក់​ស្ដែង ពេល​អ្នក​គេង ក្រពះ​អ្នក​នៅ​តែ​ដំណើរ​ការ​កិន​អាហារ​ដដែល។ គ្មាន​ជាតិ​ទឹក និង​កិន​អាហារ​រយៈ​ពេល ៧ ទៅ ៨ ម៉ោង ច្បាស់​ណាស់ ក្រពះ​អ្នក​ប្រាកដ​ជា​មាន​ជាតិ​អាស៊ីត​ជា​មិន​ខាន។ ជាតិ​អាស៊ីត​នេះ​យូរៗ​ទៅ ធ្វើ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺ​ក្រពះ និង​ក្អួត​ចង្អោរ។ ដូច្នេះ ទទួល​ទាន​ទឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក ពិត​ជា​ជួយ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ​បាន​មែន។

២. រក្សា​សុខភាព​ស្បែក

សុខភាព​ស្បែក​ល្អ អាស្រ័យ​លើ​សុខភាព​ក្នុង​រាងកាយ​យើង​ល្អ​ប៉ុណ្ណា​ដែរ។ ទទួល​ទាន​ទឹក​ពេក​ព្រឹក ​វា​នឹង​បន្សាប​ជាតិ​ពុល​ទាំង​អស់​ក្នុង​ឈាម។ ដូច្នេះ សុខភាព​ស្បែក​កាន់​ល្អ​ប្រសើរ​មាន​សំណើម​ផង​ដែរ។

៣. បន្ថយ​ទម្ងន់

ទទួល​ទាន​ទឹក​ពេល​ព្រឹក វា​ជួយ​ជំរុញ​ដល់​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ។ ម្យ៉ាង​ទៀត បន្ទាប់​ពី​ទទួល​ទាន​ហើយ វា​អាច​កាត់​បន្ថយ​ចំណង់​អាហារ​របស់​អ្នក ដែល​ប្រការ​នេះ អ្នក​អាច​សម្រេច​គោល​បំណង​បន្ថយ​ទម្ងន់​បាន។

៤. ការ​ពារ​ជំងឺ​ផ្សេងៗ

ការ​កើន​ឡើង​នៃ​ជាតិ​ពុល​ក្នុង​ឈាម ឬ​រាង​កាយ​ដែល​បណ្ដាល​មក​ពី​របប​អាហារ​មាន​ជាតិ​គីមី និង​ដំណក​ដង្ហើម​ជា​មួយ​នឹង​បរិយាកាស​ផ្សេង​ពុល ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ខ្លួន និង​ឈឺ​ក្បាល។ ដូច្នេះ ញ៉ាំ​ទឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​ភ្លាម ដើម្បី​លាង​ជម្រះ​ជាតិ​ពុល​ទាំង​អស់ និង​មាន​អារម្មណ៍​ស្រស់​ថ្លា។ លើស​ពី​នេះ វា​ជួយ​រក្សា​ខ្លាញ់​តាម​សន្លាក់​ឆ្អឹង​ដែល​បង្ការ​អ្នក​មិន​ឲ្យ​មាន​បញ្ហា​ឈឺ​សន្លាក់ ពេល​មាន​វ័យ​ចាស់​ជរា​បន្តិច។

វិធី​ទទួល​ទាន៖

១. បន្ទាប់​ពី​ភ្ញាក់​ពី​គេង កុំ​ទាន់​អាល​ដុស​សំអាត​ធ្មេញ គឺ​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ៣ ឬ៤​កែវ (កន្លះ​លីត្រ) សិន។

២. បន្ទាប់​មក ដុស​ធ្មេញ និង​រង់ចាំ​រយៈ​ពេល ៤៥ នាទី​សិន ចាំ​ទទួល​ទាន​អាហារ​ពេល​ព្រឹក។

៣. បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច កុំ​ទាន់​អាល​ទទួល​ទាន​អ្វី​ទាំង​អស់​ក្នុង​រយៈ​ពេល ២ ម៉ោង។

៤. ចំពោះ​មនុស្ស​ចាស់​ជរា ឬ​អ្នក​ជំងឺ​មិន​អាច​ទទួល​ម្ដង ៣ ឬ​៤ កែវ អ្នក​អាច​ទទួល​ទាន​បន្តិច​ម្ដងៗ រហូត​ដល់​បាន ៤ កែវ​ក្នុង​មួយ​ថ្ងៃ។

ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ផ្សេងៗ៖

១. លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់) ក្នុង​រយៈ​ពេល ៣០ ថ្ងៃ

២. រលាក​ក្រពះ​ក្នុង​រយៈ​ពេល ១០ ថ្ងៃ

៣. ទឹក​នោម​ផ្អែម ក្នុង​រយៈ​ពេល ៣០ ថ្ងៃ

៤. រោគ​ទល់​លាមក​ក្នុង​រយៈ​ពេល ១០ ថ្ងៃ

៥. របេង​ក្នុង​រយៈពេល ៩០ ថ្ងៃ

ចំណាំ៖ ទឹក​គួរ​បរិភោគ អាច​ទឹក​បរិសុទ្ធ ទឹក​ក្ដៅ​អ៊ុនៗ ប៉ុន្តែ​បើ​មាន​ជាតិ​រ៉ែ​ខ្ពស់ កាន់​តែ​ប្រសើរ៕

ប្រែ​សម្រួល៖ សុផាត ប្រភព៖ pyroenergen, livestrong, water.ygoy.com

៧。មិន​ហាត់​ប្រាណ ​​ក៏​គ្រោះថ្នាក់​ដូច​​​ជក់​បារី​​ដែរ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ​កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ​​​​អាច​បណ្ដាល​ឲ្យ​​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​​ដូចជា​ការ​ជក់​បារី​ដែរ។

របាយការណ៍​មួយ​ដែល​ចុះផ្សាយ​ក្នុង​​ទិនានុប្បវត្តិ​​ Lancet ​​បាន​វាយ​តម្លៃ​ថា ​​ប្រហែល​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ​ដែល​​មិន​បាន​ហាត់ប្រាណ​គ្រប់គ្រាន់​​​​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ​​​ ៥,៣​ លាន​នាក់​ទូទាំង​ពិភពលោក។

ករណី​នេះ​ស្មើ​នឹង​​​ចំនួន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១០​ នាក់​​ដែល​ស្លាប់​ដោយសារ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​បេះដូង ​​ទឹកនោមផ្អែម​ ​មហារីក​​ដោះ​ និង​​ពោះវៀន​ធំ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​បាន​និយាយ​ថា ​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ឡើង​ ដែល​យើង​អាច​ចាត់​ទុក​ថា​ដូចជា​ជំងឺ​ឆ្លង​ដែល​​កើត​មាន​គ្រប់​ទីកន្លែង​បាន។

ចំពោះ​ដំណោះស្រាយ​វិញ​ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ស្នើ​ឲ្យ​មាន​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ថ្មី​ដើម្បី​​កែប្រែ​ការ​គិត​របស់​មនុស្ស​ទូទៅ ​ពោល​សំដៅ​ទៅ​លើ​​ការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ការ​មិន​ធ្វើ​លំហាត់​ប្រាណ​ជាជាង​អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ។

ក្រុម​អ្នក​​ស្រាវជ្រាវ ​​៣៣ ​នាក់​មក​ពី​មណ្ឌល​ផ្សេងៗ​គ្នា​ទូទាំង​ពិភពលោក​បាន​និយាយ​ដែរ​ថា ​រដ្ឋាភិបាល​​គួរ​រក​វិធី​ណាមួយ​ដែល​ធ្វើ​ឲ្យ​ការ​ហាត់ប្រាណ​កាន់​តែ​ងាយស្រួល​​​ ​តម្លៃ​សមស្រប​ និង​សុវត្ថិភាព៕

ប្រែ​សម្រួល៖ Zac ប្រភព៖​ BBC

៨。វិធី​ទទួលទាន​ មិន​អោយ​ធាត់​ដុះពោះ

ពេល​អាយុ​កាន់តែ​ច្រើន​ ប្រ​ព័​ន្ឋ​ដុត​បំប្លែង​ ថាមពល​ក្នុង​រាង​កាយ​ នឹង​ថមថយ​កម្លាំង​ ដូច្នេះ​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ រឿង​ចំណីអាហារ​ បន្តិច​ដើម្បី​អោយ​ឃ្លាតឆ្ងាយ​ ពី​ជំងឺ​ធាត់​ …​។​
​កំណត់​អាហារ​ និង​ភេ​ស​ជ្ផៈ​ ដែល​មាន​សារធាតុ​ស្ករ​ខ្ពស់​ ដូច​ជា​ទឹកក្រូច​ ឬ​បង្អែម​ នំ​ផ្អែម​ ព្រោះ​នឹង​ធ្វើ​អោយ​ទម្ងន់​ខ្លូ​ន​កើនឡើង​ ដោយ​មិនដឹង​ខ្លួន​ ។​
​បន្ថយ​ការ​ទទួលទាន​ អាហារ​ក្រៅ​ផ្ទះ​ ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់​ (Fast​ Food)​ ព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​សារធាតុ​ខ្លាញ់​ច្រើន​ ជា​ពិសេស​ ខ្លាញ់​ឆ្អែត​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ កូ​លេ​ស្តេ​រ៉ូ​ស​ (Colesterol)​ ទៀត​ផង​៕

៩。កង្វះ​ម៉ា​ញ៉េ​ស្យូ​ម​ ធ្វើ​អោយ​ឃ្លាន​បង្អែម

ចំណង់​ញ៉ាំ​បង្អែម​ ឬ​សូកូឡា​ រឹតតែ​ខ្លាំង​នោះ​ អាច​ជា​សញ្ញា​ប្រាប់​អោយ​ ដឹង​ថា​សព៌ាង្គកាយ​ មាន​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ។​
​ដូច្នេះ​ ដើម្បី​បំពេញ​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ អោយ​រាង​កាយ​ អ្នក​ត្រូវ​បរិភោគ​ ចំណីអាហារ​ ដែល​មាន​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ច្រើន​ ដូច​ជា​ នំប៉័ង​ហូល​វី​ដ​ (Whole​ Wheat),​ ប៊័រ​ដុំ​,​ ផ្លែ​ឈើ​សំបក​រឹង​ និង​សណ្តែក​ជាដើម​ ។​
​ត្រូវ​ដឹង​ថា​ សព៌ាង្គកាយ​មនុស្ស​យើង​ ត្រូវការ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ក្នុង​១​ថ្ងៃ​ ៦​មីក្រូ​ក្រាម​ ក្នុង​ទម្ងន់​ខ្លួន​ ១​គីឡូក្រាម​ ៕

១០。មី​កញ្ចប់​ កុំ​ពិសារ​លើស​ពី​ ១​កញ្ចប់​ ក្នុង​១​ថ្ងៃ

មី​កញ្ចប់​ ជា​អាហារ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ងាយស្រួល​ក្នុង​ការ​ចម្អិន​ ។​ប៉ុន្តែ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​ ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​ ជា​អំបិល​ និង​ប៊ី​ចេ​ង​ ។​ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រងនោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម​)​ ទៀត​ផង​ ។​
​វិធី​កែខៃ​ គឺ​ឆុង​មី​ លាយ​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក​មី​ណា​ ដែល​សរសេរ​ផ្លា​ក​ នៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។​គួរ​ចៀសវាង​ ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។

១១​。 ហាត់ប្រាណ​ខ្លាំង​ពេក​ ប្រយ័ត្ន​រលាក​ប្លោក​នោម

ហាត់ប្រាណ​ គឺ​មាន​បំណង​ចង់អោយ​សុខភាព​ល្អ​ ប៉ុន្តែ​បើ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ប្រយ័ត្ន​រលាក​ប្លោក​នោម​ …​។​
​ស្ត្រី​ដែល​ឩ​ស្សា​ហ៍​មាន​ជំងឺ​ប្លោក​នោម​ តែងតែ​គិត​ថា​ មក​ពី​ការ​រួម​ភេទ​ ដែល​ជាដើម​ហេតុ​ នាម​អោយ​មេរោគ​បាក់តេរី​ ជ្រៀតចូល​ក្នុង​ប្រ​ព័​ន្ឋ​ផ្លូវ​នោម​បាន​ ។​ ប៉ុន្តែ​នេះ​អាច​ពុំ​មែន​ជា​ហេតុផល​ពី​ត​ឡើយ​ ។​
​ការ​ហាត់ប្រាណ​ដោយ​ខុស​ទំនង​ ឬ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក​ ដូច​ជា​ការ​លើក​របស់របរ​ធ្ងន់ៗ​ ជិះ​កង់​មិន​ត្រឹមត្រូវ​ អាច​បណ្តាល​អោយ​ឆ្អឹងខ្នង​កោង​ សង្កត់​ទៅ​លើ​សរសៃប្រសាទ​ ដែល​គ្រប់គ្រង​ប្លោក​នោម​ ។​ទាំងនេះ​ នាំ​អោយ​ប៉ះពាល់​ដល់​ប្លោក​នោម​ ។​ល​ទ្ឋ​ផល​គឺ​មាន​ទឹកនោម​ នៅ​សល់​ក្នុង​ប្លោក​នោម​ ដែល​ជា​ហេតុ​ បង្ក​អោយ​មេរោគ​បាក់តេរី​ រីក​ធំធាត់​ និង​បង្ករ​អោយ​កើត​អាការ​រលាក​ ៕

១២。 ការ​ផឹក​ទឹកដោះគោ​ ជាមួយ​ហេតុ​នាំ​អោយ​កើត​មុន

អ្នក​ដែល​ចូល​ចិត្ត​ផឹក​ទឹកដោះគោ​ ជាប់​ជា​ប្រចាំ​ដឹង​ឬទេ​ថា​ វា​អាច​ជា​មូលហេតុ​មួយ​សំខាន់​ ដែល​ធ្វើ​អោយ​កើតរោគ​មុន​លើ​ផ្ទៃមុខ​ ។​
​ក្រុម​អ្នក​ស្រាវជ្រាវ​ ប្រចាំ​នៅ​សាកលវិទ្យាល័យ​ហា​វាត​ ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​ដាស់តឿន​ ដល់​យុវវ័យ​ទាំងស្រី​ប្រុស​ថា​ អោយ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផឹក​ទឹកដោះគោ​ ហើយ​បើសិន​អត់​ពុំ​បាន​ គួរ​ផឹក​អោយ​តិច​ចុះ​ ព្រោះ​វា​អាច​ជា​មូលហេតុ​ សំខាន់​មួយ​ក្នុង​ការ​កើតរោគ​មុន​ ។​
​ក្នុង​ការ​សាកល្បង​ កាលពីមុន​មក​គេ​បាន​រក​ឃើញ​ដែរ​ថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​ នឹង​ដំឡូងបារាំង​ចៀន​ស្រួយ​ នាំ​អោយ​កើតរោគ​ឡើង​មុន​ផង​ដែរ​ ។​
​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ ប​ញ្ផា​ក់ថា​ ក្នុង​ការ​សាកល្បង​លើ​ក្មេង​ជំទង់​ ដែល​អោយ​ពួក​គេ​ទទួលទាន​ទឹកដោះគោ​ ក្នុង​មួយ​ថ្ងៃ​ ៤៧៥​សេ​សេ​ ក្នុង​ចំណ​លម​នេះ​ ស្ទើរតែ​ជាង​ពាក់កណ្តាល​កើត​មាន​អាការៈរោគ​មុន​លើ​ផ្ទៃមុខ​ ។​
​ពួក​ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ​អះអាង​ថា​ ការ​ស្រាវជ្រាវ​បង្ហាញ​ច្បាស់​ថា​ ទឹកដោះគោ​មាន​ពាក់​ព័​ន្ឋ​នាំ​អោយ​កើតរោគ​មុន​ ហើយ​ជា​ពិសេស​អ័រម៉ូន​ លូតលាស់​នឹង​អ័រម៉ូន​ភេទ​ក្នុង​ទឹកដោះគោ​ វា​មាន​ចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​ អោយ​កើត​មាន​មុន​នេះ​ឡើង​ ។

១៣。 អាថ៌កំបាំងនៃ ការទទួលទាន ត្រូវដែលជួយ អោយអាយុកាន់តែវែង

វាអាចទៅរួចដែលញ៉ាំអាហារប្រភេទខ្លះជួយ អោយលោកអ្នកកាន់តែមានអាយុវែង ។ជារឿងៗត្រូវគេចាត់ទុកថា “អាហារកំពូល (Super Food)” អាហារទាំងនេះមានលទ្ឋភាព មិនត្រឹមតែជួយប្រយុទ្ឋប្រឆាំងនឹងជំងឺនិង កាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តេរ៉ូល ក្នុងខ្លូនរបស់យើងផងដែរ។
រាល់គុណប្រយោជន៍សុខភាព ទាំងអស់នេះ អាចជួយអោយអ្នករស់នៅអាយុកាន់តែវែង​ កាន់តែមានសុខភាពប្រសើរឡើង ហើយជីវិតកាន់តែពោពេញដោយក្តីរីករាយ។
អាហារកំពូលមួយចំនួនមានផ្ទុកនូវសារធាតុមានឈ្មោះថាអង់ទីអុកស៊ីដង់ (Antioxidants) និងហ្វីតូខីមីខល (Phytochemicals) ដែលសារធាតុទាំងពីរនេះធ្វើការងាររួមគ្នា ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺ ហើយជួយបង្កើនអាយុកាន់តែវែង ។
ភាគច្រើននៃអាហារកំពូលបំពេញមុខងារល្អបំផុត នៅពេលអាហារទាំងនេះ ត្រូវបានទទួលទានរួមបញ្ចូលគ្នាជាមួយ នឹងរបបអាហារប្រកបដោយតុល្យភាពដ៏ល្អមួយ ។
អាហារកំពូលទូទៅសម្រាប់បង្កើនអាយុអោយវែង
ប្រភេទត្រីមួយចំនួនផ្ទុកទៅដោយជាតិខ្លាញ់ អំណោយផលដល់សុខភាព ដែលជួយបញ្ចុះជាតិកូឡេស្តេរ៉ូល និងទប់ស្កាត់ជំងឺគាំងបេះដូង ។ អាហារត្រីទាំងនេះក៏អាចកាត់បន្ថយដំណើរធ្លាក់ទឹកចិត្តផងដែរ​។
– ត្រីសលម៉ុន (Salmon) ត្រីទ្រូត(ត្រីទឹកសាបម៉្យាងស្រដៀងត្រីព្រួល) និងត្រីស្បៃកា ស្ថិតក្នុងចំណោមជម្រើសកំពូលៗ ។ ត្រីទាំងអស់នេះមានផ្ទុកនូវអាស៊ីតខ្លាញ់​អូមេហ្គា-៣(Omega-3)ដ៏មានតម្លៃខាងសុខភាព ។
-​ ប៉េងប៉ោះ មានតម្លៃខាងសុខភាពណាស់ ព្រោះថាប៉េងប៉ោះមានផ្ទុកនូវសារធាតុលីកូប៉ែន (Lycopene) ដែលជួយប្រយុទ្ឋទៅនឹងពពួករ៉ាឌីកាល់សេរី អាចទៅបំផ្លាញស្បែក និងសរីរាង្គសំខាន់ៗ​។លីកូប៉ែនក៏ជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ។
ការសិក្សាខ្លះបង្ហាញថា វាអាចទប់ស្កាត់ដំណើរវិវឌ្ឍន៍ទៅមុខរបស់ជំងឺដែលកាន់តែធ្ងន់ធ្ងរឡើងមួយចំនួន ហើយការពារប្រឆាំងនឹង ជំងឺមហារីកប្រូស្តាតផងដែរ។
– ប្រូកូលី (Broccoli) ផ្កាស្ពៃស្រដៀងផ្កាខាត់ណា ។ប្រូកូលី អាចត្រូវបានគេចាត់ទុកជាអាហារកំពូលលេខ ១ ។អ្នកជំនាញការជាច្រើនយល់ស្របថា ប្រសិនជាអ្នកអាចញ៉ាំបន្លែតែមួយមុខនោះ ផ្កាប្រូកូលីពណ៌បៃតងនេះ ជាអាហារល្អបំផុតសម្រាប់រាងកាយ អ្នក។ ប្រូកូលី មានផ្ទុកនូវបរិមាណ វីតាមីន C,កាល់ស្យូម និងជាតិសរសៃខ្ពស់ ហើយជួយការបាត់បង់ឆ្អឹងប្រយុទ្ឋនឹងជំងឺ កាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូង ហើយថែមទាំងជួយបង្កើនប្រព៍ន្ឋស៊ាំជំងឺបានទៀត ។
– ខ្ទឹមស ជាអាហារដ៏អស្ចារ្យមួយ ដែលដើរតួនាទីជាអ្នកប្រឆាំងមេរោគដើរតួនាទី ជាអ្នកប្រឆាំងមេរោគដ៏ខ្លាំងក្លាមួយ ដែលអាចកាត់បន្ថយឧកាសរបស់អ្នកពីការកើតផ្តាសាយ និងជំងឺឆ្លងធម្មតាដ៏ទៃទៀត ។ខ្ទឹមសការមានផ្ទុកដោយសារធាតុអង់ទីអ៊ុកស៊ីដង់បែបធម្មជាតិជាច្រើនផងដែរ ។ ខ្ទឹមសស្រស់ៗផ្ទុកអាហារបម្រុងរាងកាយច្រើនបំផុត។​ត្រូវដាក់គ្រឿងផ្សំខ្ទឹមសជាមួយនឹងមុខម្ហូប ដែលអ្នកចូលចិត្ត ដើម្បីបង្កើនគុណប្រយោជន័សុខភាពបន្ថែមទៀត ។
អាវ័ន (ស្រូវសាឡឺម៉្យាង) ដូចទៅនឹងធញ្ញជាតិប្រេងប្រភេទផ្សេងៗទៀត សម្បូរទៅដោយជាតិសរសៃ ដែលអាចរលាយ និងមិនអាចរលាយ ។ជាតិសរសៃនេះជួយការពារខ្លួនប្រាណយើងពីជំងឺមហារីកពោះវៀន ។ស្រូវសាឡីមានជាតិសរសៃខ្ពស់នេះ អាចធ្វើអោយយើងមានសភាពផ្អែតរយៈពេលយូរ ជាហេតុជួយដល់ការខិតខំសម្រកទម្ងន់ ។អាវ័នក៏ជួយអោយឆ្អឹងលូតលាស់យ៉ាងរឹងម៉ាំផងដែរ ។
តែបៃតង : ជួយបង្កើនដំណើរការដុតរំលាយអាហារក្នុងរាងកាយ (ជាផលល្អបន្ថែមមួយទៀតសម្រាប់អ្នកព្យាយាមបញ្ចុះទម្ងន់) ប៉ុន្តែក៏ជួយទប់ស្កាត់អុកស៊ីដកម្មរបស់កោសិការនៅក្នុងខ្លួនប្រាណដែរ ។តែបៃតងក៏ត្រូវគេគិតថា ជាអាហារជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ ។វាសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ និងវីតាមីនមួយចំនួនរួមមានវីតាមីន A,C និង E។ចូរជំនួសការផឹកកាហ្វេក្រោយអាហារពេលល្ងាចរបស់អ្នក ដោយមកផឹកតែបៃតងវិញ ហើយខ្លួនប្រាណរបស់អ្នកនឹងអរគុណអ្នកជាមិនខាន ។

១៤。 ពិសា​ទឹក​ផ្លែ​ឈើ​ ជួយ​កែ​អាការ​ឈឺសន្លាក់​ឆ្អឹង

តាម​ល​ទ្ឋ​ផល​ពី​ការ​ស្រាវជ្រាវ​ របស់​ក្រុម​អ្នកជំនាញ​បរទេស​ ទៅ​លើ​អ្នកជំងឺ​ឈឺសន្លាក់​ឆ្អឹងឆ្អែង​ ដោយ​អោយ​ពិសា​ទឹក​ផ្លែ​ឈើ​ និង​ទឹក​បន្លែ​ ក្នុង​១​ថ្ងៃ​ ១.៥​លី​ត្រ​ រួម​ទាំង​ទឹក​សុ​ទ្ឋ​ផង​ ក្នុង​រយៈពេល​ ១៥​ថ្ងៃ​ រក​ឃើញ​ថា​ ការ​តម​អាហារ​ប្រេ​ភេទ​សាច់​ អាច​ជួយ​កាត់​បន្ថយ​អាការ​ហើម​រលាក​ និង​ជួយ​អោយ​សន្លាក់ឆ្អឹង​ ប្រសើរ​ឡើង​ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ និង​សង្កេត​ពិនិត្យ​របស់​គ្រូពេទ្យ​ ។

១៥。 អាហារ​ដែល​បរិភោគ​ បង្ក​ការ​ផ្សងព្រេង​ កើតរោគ​បេះដូង

អាហារ​ដែល​ក្រោយ​ ការ​បរិភោគ​ហើយ ​បង្ក​គ្រោះ​ថា្ន​ក់បំ​ផុត ​សម្រាប់​ការ​កើត រោគ​បេះដូង​ទាំងនេះ​ដូច​ជា​ :
+​ គ្រឿង​ស្រវឹង​ បង្ក​អោយ​សាច់ដុំ​បេះដូង​រីក​ធំ​ ធ្វើ​អោយ​បេះដូង​ ប៉ះទង្គិច​បន្តបន្ទាប់​ រហូត​កើតជា ​រោគ​ជំងឺ​បេះដូង​ឡើង​ ។​ចំណែក​គ្រឿង​ភេ​ស​ជ្ផៈ​ដូច​ជា​ តែ​ កាហ្វេ​ កា​កាវ​ គ្រឿង​ភេ​ស​ជ្ផៈ​ជំនួយ​កម្លាំង ​ជំរុញ​អោយ​បេះដូង​ធ្វើការ​ធ្ងន់ធ្ងរ​។​
+​ អាហារ​ដែល ​មាន​ខ្លាញ់​ខ្ពស់​ ឬ​សាច់សត្វ​ជាប់​ខ្លាញ់​ ដូច​ជា​សាច់​ជ្រូក​ សាច់​គោ​ជាប់​ខ្លាញ់​ គ្រឿងក្នុង​សត្វ​ ស៊ុត​ ត្រី​ ខ្យង​ស្មិត​ (Oyster)​ ខ្ទិះ​និង​ស៊ុត​ក្រហម​
+​ អាហារ​រសជាតិ​ប្រៃ ​មិន​សម​សម្រាប់​ អ្នក​កើតរោគ​បេះដូង ​បរិភោគ​ទេ​ ព្រោះ​វា​នឹង​បង្ករ​អោយ​ហត់​ ដង្ហក់​ ហើម​ខ្លួន​។​
​ក្រុម​គ្រូពេទ្យ​ឯកទេស​បានអោយ​ដឹង​ថា​ អាហារ​សម្រាប់​អ្នក​កើត រោគ​បេះដូង​ត្រូវ​កាត់​បន្ថយ ​រសជាតិ​ប្រៃ​ គ្រប់​ប្រភេទ​ ក្រៅពី​នេះ​ត្រូវ​កាត់​បន្ថយ​គ្រឿងគ្រៅ​ ពេល​ចម្អិន​ផង​ដូច​ជា​ កាពិ​ ទឹកត្រី​ អំបិល​ ទឹកស៊ីអ៊ីវ​ ប្រេងខ្យង​ ទឹកជ្រលក់​ប៉េងប៉ោះ​ និង​ទឹកសៀង​ ។​ជាមួយ​គ្នា​នេះ​ ត្រូវ​ផ្អាក​អាហារ​ ប្រភេទ​ជ្រក់​ អាហារ​កំប៉ុង​ អាហារ​ស្រាប់​ (​មី​កញ្ចប់​)​ បង្គា​ស្ងួត​ ត្រី​ប្រៃ​ ។​
+​ ផ្អាក​អាហារ​ផ្អែម​ ជា​ពិសេស​ដែល​ សម្បូរ​ទៅ​ដោយ​ស្ករ​ ខ្ទិះ​ កូ​ឡេ​ស្តេ​រ៉ូ​ល​ (​ខ្លាញ់​ក្នុង​សរសៃឈាម​)​ ស៊ុត​ក្រហម​ បាយដំណើប​សង់ខ្យា​ ជាដើម​ ។​
+​ អាហារ​ហ្វា​ស​ហ្វូ​ត​ (Fast​ Food)​ ទោះបី​មាន​បន្លែ​ខ្លះ​ ប៉ុន្តែ​មិន​គ្រប់គ្រាន់ ​សម្រាប់​តម្រូវការ​របស់​រាង​កាយ​ ហើយ​សម្បូរ​ទៅ​ដោយ​ ម្សៅ​ខ្លាញ់​និង​រសជាតិ​ប្រៃ​ ។

១៦。 សារធាតុ​ចម្រាញ់​ពី​ទឹក​ទំពាំងបាយជូរ​ ជួយ​អោយរ​បួស​ឆាប់​ជា

អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា​ សារធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន​ ដែល​មាន​នៅ​ក្នុង​ទឹក​ទំពាំងបាយជូរ​ អាច​ជួយ​ក្នុង​ការ​ព្យាបាល​របួស​អោយ​ជា​សះស្បើយ​ ឆាប់រ​ហ័យ​ឡើង​ ។​ការ​ពិសោធន៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​ ដោយ​ការ​យក​សារធាតុ​ប្រភេទ​នេះ​ មក​ធ្វើការ​សាកល្បង​ ប្រៀបធៀប​ជាមួយ​កណ្តុរ​ដែល​មាន​របួស​មួយ​ក្រុម​ ឯ​កណ្តុរ​មួយ​ក្រុម​ទៀត​ មាន​របួស​ដូច​គ្នា​ តែ​មិន​បាន​ទទួល​សារធាតុ​នេះ​ទេ​ ។​ល​ទ្ឋ​ផល​បាន​បង្ហាញ​ថា​ ស្នាម​របួស​របស់​កណ្តុរ​ក្នុង​ក្រុម​ដែល​បាន​ទទួល​ ការ​ព្យាបាល​ដោយសារ​ធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន​ ឆាប់​ជា​សះស្បើយ​ជាង​កណ្តុរ​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ ។

១៧。 ពិសា​ស៊ុត​ឆ្អិន​ ប្រសើរ​ជាង​ឆៅ

ប្រ​សិន​ចង់អោយ​បាន​រាង​កាយ​មាំមួន​ ខួរក្បាល​ល្អ​ ការ​ចង​ចាំ​ល្អ​ ស៊ុតមាន់​ ឬ​ស៊ុតទា​អាច​ជួយ​បាន​ ។​
​ស៊ុត​ក្រហម​ :​ ជា​ប្រភព​ជីវជាតិ​អាហារ​ដ៏​កំពូល​ ព្រោះ​ប្រមូលផ្តុំ​ដោយ​វីតាមីន​ A​ ,​ D,​ E,​ ស៊ុ​ល​ហ្វូ​រ​ (Sulphur)​ ប៉ូ​តា​ស្យូ​ម​ កាល់​ស្យួ​ម​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ជីវជាតិ​ដែក​ ។​ដោយសារ​គុណប្រយោជន៍​ទាំងនេះ​ហើយ​ ទើប​អ្នកឯកទេស​ ចំណីអាហារ​ តែងតែ​យក​ស៊ុត​ ជា​ស្តង់ដារ​ ក្នុង​ការ​ត្រួតពិនិត្យ​ប្រូតេអ៊ីន​ របស់​អាហារ​ផ្សេងៗ​ ។​
​ស៊ុត​ស​ :​ ក្នុង​ស៊ុត​ស​ មាន​អាស៊ី​ដ​អា​មី​ណូ​ ដែល​សំខាន់​ចំពោះ​រាង​កាយ​គ្រប់​ប្រភេទ​ ។​ក្នុង​១​ថ្ងៃ​ រាង​កាយ​ត្រូវការ​កូ​លេ​ស្តេ​រ៉ូ​ល​ ពី​អាហារ​មិន​លើស​ ៣០០​ម​.​ក្រ​ ប៉ុន្តែ​ស៊ុតមាន​កូ​លេ​ស្តេ​រ៉ូ​ល​ពី​ ១៤៦-២៣២​មិ​ល្លី​ក្រាម​ ដែល​ចា​ត៉​ទុក​ថា​ខ្ពស់​។​
​អ្នកជំនាញ​ផ្នែក​អាហារ​ បាន​កំណត់​ថា​ ទារក​អាយុ​៥​ខែ​ ឡើង​ទៅ​ រហូត​ដល់​វ័យ​ជំទង់​និង​វ័យ​ធ្វើការ​ អាច​ទទួលទាន​ស៊ុត​បាន​រាល់ថ្ងៃ​ ក្នុង​១​ថ្ងៃ​ ១​គ្រាប់​។​ចំណែក​មនុស្ស​វ័យចាស់​ ឬ​មនុស្ស​ដែល​មាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ បរិភោគ​ស៊ុត​បាន​១​ស​ប្តា​ហ៍​ ៣​គ្រាប់​។​
​ប៉ុន្តែ​ក្នុង​ការ​ពិសា​ស៊ុត​ គួរ​ចំអិន​អោយ​ឆ្អិន​ មិន​គួរ​ពិសា​ឆៅ​ទេ​ ។​មនុស្ស​ខ្លះ​ និយម​ពិសា​ស៊ុត​ឆៅ​ព្រោះ​ជឿ​ថា​ អាច​បំប៉ន​រាង​កាយ​បាន​ល្អ​ជាង​ ប៉ុន្តែ​តាម​ពិត​ នេះ​ជា​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​ ។​នៅ​ក្នុង​ស៊ុត​ឆៅ​ មាន​ប្រូតេអ៊ីន​ អា​វី​ឌី​ន​ ដែល​នឹង​ទៅ​រាំង​ខ្ទប់​ មិន​អោយ​ស្រូប​យក​វីតាមីន​ បណ្តាល​អោយ​ត្រូវ​បាត់បង់​ប្រយោជន៍​ល្អៗ​ពី​ស៊ុត​ និង​អាហារ​ផ្សេងៗ​ ដែល​ពិសា​ចូល​ទៅ​ ។​ប៉ុន្តែ​ប្រ​សិន​យក​ទៅ​ធ្វើ​អោយ​ឆ្អិន​ជា​មុន​ ប្រូតេអ៊ីន​ អា​វី​ឌី​ន​ នឹង​ត្រូវ​អស់​ប្រ​សិ​ទ្ឋ​ភាព​ ។​
​ក្រៅពី​នេះ​ក្នុង​ស៊ុត​ឆៅ​ អាច​មាន​មេរោគ​លាយឡំ​ជាមួយ​ ពេល​ពិសា​ទៅ​មេរោគ​អាច​មានឱកាស​ វាយលុក​ចូល​រាង​កាយ​បាន​ ។​ ដូច្នេះ​ពិសា​ស៊ុត​ឆ្អិន​ ប្រសើរ​ជាង​ឆៅ​ ៕

១៨。 ពិសា​ចេក​ ជួយ​សម្រក​ទម្ងន់

ពី​មុន​ចេក​ជា​ផ្លែ​ឈើ​ ដែល​មិន​ចាត់​ចូល​ក្នុង​ក្រុម​អាហារ​សម្រក​ទម្ងន់​ទេ​ ព្រោះ​គេ​គិត​ថា​ ចេក​ធ្វើ​អោយ​កម្រិត​ជាតិ​ស្ករ​ ក្នុង​ឈាម​ កើនឡើង​យ៉ាង​រហ័ស​ហើយ​រាប់​បញ្ចូល​ផ្លែ​ចេក​ នៅ​ក្នុង​ “​ផ្លែ​ឈើ​ដែល​អាក្រក់​បំផុត​ បើសិន​គិត​តាម​បរិមាណ​ហ្វ្រុ​ក​តូ​ស​”​ .
​ប៉ុន្តែ​ពេល​នេះ​ ចេក​ត្រូវ​បាន​អ្នកជំនាញ​ធ្វើការ​វិភាគ​យ៉ាង​ពិស្តារ​ ឃើញ​ថា​ចេក​ដែល​សម្បូរ​ដោយ​កាក​សរសៃ​អាហារ​ វិ​តា​មីន​B6,​ និង​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ ត្រូវ​ចាត់ទុកជា​អាហារ​ផ្តល់​ប្រយោជន៍​ដល់​ បេះដូង​យា់ង​ច្រើន​ និង​មាន​ប្រយោជន៍​ក្នុង​ ការ​ជួយ​សម្រក​ទម្ងន់​ ។​តែ​សំខាន់​ អ្នក​ត្រូវ​ពិសា​ក្នុង​បរិមាណ​សម​ស្រប​ គឺ​ពិសា​ចេក​ផ្លែ​ធុន​កណ្តាល​ ១​ផ្លែ​ប៉ុណ្ណោះ​ ក្នុង​១​ថ្ងៃ​ មិន​អោយ​លើស​ពី​នេះ​ទេ​ ៕

១៩。 ប្រើ​ថ្នាំ​ក្អក​ ត្រូវ​ប្រយ័ត្ន

ទស្សនាវដ្តី​ Oeko-Test​ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ធ្វើតេស្ត​ថ្នាំ​បំបាត់​ក្អក​ ចំនួន​៥១​ប្រភេទ​ ដោយ​រក​ឃើញ​ថា​ មាន​ថ្នាំ​ប្រភេទ​ខ្លះ​ គ្មាន​ប្រ​សិ​ទ្ឋិ​ភាព​ក្នុង​ការ​ព្យាបាល​រោគ​ ហើយ​មាន​៣​ប្រភេទ​ ដែល​មាន​សារធាតុ​ Dibutthy​ phtalat​ (DBP)​ ដែល​គេ​សង្ស័យ​ថា​ វា​អាច​ធ្វើ​អោយ​ទារក​រលូត​មុន​ពេល​កំណត់​ ។​
​ប្រការ​ដែល​គួរ​ចៀសវៀង​ គឺ​ថ្នាំកែរោគ​ក្អក​ប្រភេទ​ខ្លាំង​ ព្រោះ​វា​សារធាតុ​ខ្លះ​ ក្នុង​ថ្នាំកែរោគ​ក្អក​ អាច​ធ្វើ​អោយ​ប៉ះពាល់​ ដល់​អ្នក​ប្រើប្រាស់​ ។​ដូច្នេះ​បើ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក​ ដែល​មានគុណ​ភាព​ខ្លាំង​ គឺ​ត្រូវ​ប្រើ​តែ​ក្នុង​ពេល​ចាំបាច់​ប៉ុណ្ណោះ​ ដូច​ជា​ការ​ឈឺ​-​ក​ ដោយសារ​ស្លេស្ម​ ឬ​ក្អក​ ខណៈ​គេង​លក់​ ។​ អ្នកជំនាញ​ណែនាំ​ថា​ ប្រសិនបើ​មាន​អាការ​ ក្អក​ស្ងួត​ក៏​គួរ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក​ មិន​ដូច្នេះ​ទេ​ វា​អាច​ធ្វើ​អោយ​ស្លេស្ម​កកស្ទះ​ ក្នុង​បំពង់ខ្យល់​ អាច​អោយ​មេរោគ​បាត់​តេ​រី​ កក​ផ្តុំ​ បង្ក​អោយ​កើត​អាការ​រលាក​សួត​ ។​
​បច្ចុប្បន្ន​ មាន​ថ្នាំ​កែ​ក្អក​ចំនួន​៨​ប្រភេទ​ ដែល​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាងគេ​ ចំណែក​ថ្នាំ​ឈ្មោះ​ Tussafug​ Dragees​ គ្មាន​គុណភាព​គ្រប់គ្រាន់​ទេ​ ព្រោះ​មាន​សារធាតុ​ពណ៌​ Erythrosin​ ដែល​គេ​សង្ស័យ​ថា​ បណ្តាល​អោយ​រង​ប្រតិកម្ម​ និង​បំផ្លាញ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ ។​អ្នកជំនាញ​ការ​បាន​ណែនាំ​អោយ​បន្ថយ​ស្លេស្ម​ដោយ​ខ្លួនឯង​ ដោយ​ការ​ពិសា​តែ​រុក្ខ​ឩ​ស​ថ​ (​ដូច​ជា​ផ្កា​កេ​ក​ហួយ​)​ មួយ​ថ្ងៃ​៣​លី​ត្រ​ ឬ​ឆ្ពុង​មុខជា​មួយ​ចំហាយ​ទឹក​ ក៏​បាន​ផល​ដូច​គ្នា​ ។​ក្រៅពី​នេះ​ ការ​ហាត់ប្រាណ​ក្នុង​កន្លែង​ដែល​មាន​ អាកាសធាតុ​បរិ​សុ​ទ្ឋ​ ក៏​ជួយ​បន្ថយ​អាការ​ក្អក​បាន​ដែរ​ ។

២០。 ហាត់ប្រាណ​ ជួយ​សម្រាល​បញ្ហា​រលាក​ពោះវៀន

មាន​មនុស្ស​មិន​តិច​ទេ​ ដែល​មាន​ជំងឺ​រលាក​ក្រ​ពោះវៀន​រ៉ាំ​រៃ​ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​ មក​ពី​អ្វី​ ហើយ​ការ​ទទួលទាន​ថ្នាំ​ ក៏​អាច​ជួយ​សម្រាល​អាការរោគ​នេះ​បាន​ដែរ​ ។​ប៉ុន្តែ​បើ​តាម​ការ​សិក្សា​របស់​មន្ទីរពេទ្យ​ នៅ​ទីក្រុង​ហ្វ្រែ​ង​ហ្វឺ​ត​ ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​រក​ឃើញ​ថា​ ការ​ហាត់ប្រាណ​ ដោយ​ប្រើ​កម្លាំង​ទៀងទាត់​ជា​ប្រចាំ​ អាច​ជួយ​សម្រាល​ការ​រលាក​ពោះវៀន​បាន​ ។​កីឡា​ដែល​សម​ស្រប​សម្រាប់​ការ​ធ្វើ​អោយ​ពោះវៀន​មាន​សុខភាព​ល្អ​ គឺ​ដើរ​ ហែល​ទឹក​ ជិះ​កង់​ …៕

២១。 ប្រេងឆា​ ជួយ​អោយ​ស្បែកជើង​រលោង​ស្អាត

ធម្មតា​ ប្រេងឆា​យើង​ប្រើ​សម្រាប់​ ចម្អិន​ម្ហូបអាហារ​ផ្សេងៗ​ ដូច​ជា​ចៀន​ ឬ​ឆា​ ជាដើម​ ។​ ប៉ុន្តែ​វា​មាន​ប្រយោជន៍​ ក្នុង​ផ្នែក​ដ៏​ទៃ​ផ្សេង​ទៀត​ ដូច​ជា​សម្រាប់​លាប​ស្បែកជើង​ ដែល​ផលិត​ឡើង​អំពី​ស្បែក​ ។​ដំបូង​យក​ក្រណាត់​ជូត​សម្អាត​ ស្នាម​ប្រឡាក់​ចេញ​សិន​ បន្ទាប់​មក​ បន្តក់​ប្រេងឆា​ ២-៣​ដំណក់​ លើ​ក្រណាត់​ស្ងួត​ផ្សេង​ទៀត​ ហើយ​ជូត​អោយ​សព្វ​ស្បែកជើង​ ។​ធ្វើ​ដូចនេះ​ ដើម្បី​បំបាត់​ស្នាម​ ឆ្នូត​កោស​តូចៗ​ និង​ធ្វើ​អោយ​ស្បែកជើង​នោះ​ មើលទៅ​ស្អាត​ដូច​ថ្មី​អឹ​ចឹ​ង​ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៧)

២២。 ស្ត្រីមានផ្ទៃពោះ ខ្វះជីវជាតិអាហារ កូនកើតជំងឺធាត់

ជាការពិត ដែលក្មេងម្នាក់ៗអាចធាត់ ឬមិនធាត់ អាស្រ័យលើតំណពូជ របៀបហូបចុក និងការមិនហាត់ប្រាណ ។ប៉ុន្តែចុងក្រោយនេះ អ្នកស្រាវជ្រាវញូវហ្សេឡែនដ៏ រកឃើញមូលហេតុមួយទៀត ដែលបណ្តាលអោយក្មេងធាត់ គឺបញ្ហាចំណីអាហាររបស់ម្តាយ ខណៈមានផ្ទៃពោះ ។
តាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្ត្រ លីកគិនស៍ ដែលត្រូវបានចុះក្នុងព្រឹត្តិបត្រ Proceeding របស់សហរដ្ឋអាមេរិក ថា មនុស្សម្នាក់ៗ មានការវិវឌ្ឍន៍ផ្នែកជីវសាស្រ្តខុសប្លែកគ្នា តាំងពីទារកក្នុងផ្ទៃម្តាយ ។ទារកកើតពីម្តាយ ដែលមានការទទួលទានអាហារមិនគ្រប់គ្រាន់ ខណៈមានគភ៌ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវប្រឈមនឹងកង្វះជីវជាតិអាហារ ក្នុងពេលអនាគតផងដែរ ព្រោះប្រព័ន្ឋអភិវឌ្ឍន៍ផ្នែកជីវសាស្រ្ត មិនអាចសម្រួលអោយប្រព័ន្ឋដុតបំផ្លាញអាហារ គ្រប់គ្រាន់ ធ្វើអោយរាងកាយផ្តុំទុកជាតិខ្លាញ់ កាន់តែច្រើនឡើង បង្កទៅជាជំងឺធាត់ នៅទីបំផុត ។
ប្រសិនបើស្ត្រី ចង់អោយកូនចៀសផុតពីជំងឺធាត់ ក្រៅពីមើលថែខ្លួនឯង តាំងពីមានផ្ទៃពោះ ហើយអប់រំរបៀបបណ្តុះទម្លាប់ ហូបចុកត្រឹមត្រូវដល់កូន កុំភ្លេចនាំកូនតូច ហាត់ប្រាណ (លេង ឬធ្វើកិច្ចការ) ជាប្រចាំផង ៕

២៣。 មិន​បាន​ដេក​មួយ​យប់​ ប្រឈម​មុខ​ជំងឺសរសៃប្រសាទ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ របស់​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មីៗ​ កន្លង​មក​បង្ហាញ​ថា​ អ្នក​មិន​បាន​ដេក​មួយ​យប់​អាច​ ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ខួរក្បាល​ ទោះបីជា​អ្នក​នោះ​មាន​សុខភាព​ល្អ​ក៏​ដោយ​ ។​
​ពេលដេក​លក់​ធ្វើ​អោយ​រាង​កាយ​មនុស្ស​ និង​ខួរក្បាល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។​តាម​វេ​ជ្ផ​បណ្ឌិត​អា​មេ​រិ​ក​ មួយ​ចំនួន​អះអាង​ថា​ អ្នក​មិន​បាន​ដេក​មួយ​យប់​ នឹង​មាន​បញ្ហា​ជា​ប្រចាំ​ ចំពោះ​រាង​កាយ​និង​សុខភាព​សរសៃ​ប្រាសាទ​ ។​ តាម​ការ​សិក្សា​នោះ​រក​ឃើញ​ថា​ ការ​ធ្វើ​សកម្មភាព​របស់​ខួរក្បាល​ ពេញ​មួយ​យប់​ ឬ​អ្នក​ដែល​មិន​បាន​ដេក​ពេញ​មួយ​យប់​ប្រឈម​ មុខ​នឹង​ការ​កើត​ជំងឺសរសៃប្រសាទ​ធ្ងន់ធ្ងរ​បំផុត​ ។​
​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ អ្នក​វិទ្យាសាស្ត្រ​ បាន​ស្នើ​សុំ​អោយ​អ្នក​ស្ម័គ្រចិត្ត​កុំ​ដេក​ពេញ​មួយ​យប់​ ។​បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​ស្កែ​ន​ពិនិត្យ​មើល​ខួរក្បាល​ អ្នក​ទាំងនោះ​ ឃើញ​ថា​ ខួរក្បាល​ពួក​គេ​មានការ​ជាប់​ពាក់​ព័​ន្ឋ​ ទៅ​នឹង​ការ​ភ័យ​ខ្លាច​ និង​មាន​អារម្មណ៍​ រវើរវាយ​ច្រើន​ ៕

២៤。 ពិសាថ្នាំ នឹងទឹកក្តៅប្រយ័ត្នគ្រោះថ្នាក់

មនុស្សខ្លះ ជឿថា ការពិសាថ្នាំ ជាមួយទឹកក្តៅ ឩណ្ឌៗ ជួយអោយជំងឺឆាប់ជា ប៉ុន្តែគ្រូពេទ្យ តែងណែនាំ អោយពិសាថ្នាំ ជាមួយទឹក ដែលមានសីតុណ្ហភាពធម្មតា ឬត្រជាក់ច្រើនជាង ។ ការពិសាថ្នាំជាមួយទឹកក្តៅឩណ្ឌៗ អាចនាំអោយពិសាទឹកបានតិចតួច ដោយសារទឹកនោះក្តៅ ដូច្នេះ ថ្នាំមិនអាចធ្លាក់ ទៅដល់ក្រពះបាន ហើយអាចជាប់ទើរ នៅត្រង់បំពង់អាហារ និងកាត់បំពង់អាហារ រហូតដល់រលាក ។ដូច្នេះ គួរពិសាទឹកត្រជាក់ធម្មតា ពេលលេបថ្នាំ ហើយពិសាទឹកតាមពីក្រោយ អោយបានច្រើនៗ ដើម្បីអោយច្បាស់ថា គ្រាប់ថ្នាំធ្លាក់ដល់ក្រពះពិតប្រាកដ ។ចំពោះថ្នាំដែលត្រូវពិសា មុនពេលចូលគេង គួរពិសា មុនពេលចូលគេង ៣០នាទី កុំពិសារួច ចូលគេងភ្លាម ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៦)

២៥。 ទំពាស្ករកៅស៊ូ ជួយមិនអោយពុលឡាន

មនុស្សខ្លះ នៅពេលជិះរថយន្ត ទូក កប៉ាល់ តែងមានអាការពុល មានអារម្មណ៍វិលមុខ ឈឺក្បាល បែកញើស ជោកខ្លួន រហូតក្អួតចង្អោរ ពិបាកទ្រាំ តែអ្នកអាចការពារ បញ្ហាពុលឡាននេះបាន ដោយការដាក់ស្ករសៅស៊ូ គ្មានជាតិស្ករ តាមខ្លួន ព្រោះការទំពាស្ករកៅស៊ូ អាចជួយ ការពារអាការពុល វិលមុខ​ នៅពេលជិះ រថយន្ត ឬទូក កប៉ាល់ កាណូត … បានប្រសើជាងការប្រើថ្នាំពុលឡាន ដែលនាំអោយ ងងុយដេក មិនបានប្រយ័ត្នខ្លួន ពេលធ្វើដំណើរ …៕

(ដកស្រង់ចេញពី ទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៦)

២៦。 ពិសាម្នាស់ ជួយប្រឆាំងរោគផ្តាសាយ

ម្នាស់ (Pineapple) ជាផ្លែឈើ ដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសាជាប្រចាំអាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។ប៉ុន្តែការសំខាន់ ដែលជួយអោយអ្នកពិសាម្នាស់ ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញ ហាន់ជាចំណិតៗហើយ គួរយកម្នាស់ ត្រាំក្នុងទឹកអំបិល ប្រហែល ២-៣នាទីសិន ដើម្បីបំផ្លាញសារធាតុក្លៃខូខយដ៏ និងអង់ហ្សីម ប្រភេទខ្លះៗ ដែលធ្វើអោយអ្នកពិសា មានប្រតិកម្ម ។បន្ទាប់មក អាចពិសាបានយ៉ាងពេញចិត្ត ព្រោះការត្រាំទឹកអំបិល មិនបានធ្វើអោយបាត់បង់ រសជាតិទេ មានតែធ្វើអោយវាកាន់តែឆ្ងាញ់ថែមទៀត ។

ក្នុងផ្ឡែម្នាស់ សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain) …៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៨)

២៧。 ហេតុអ្វីត្រូវទឹកភ្លៀង ផ្តាសាយ ?

ចាស់ៗ តែងដាស់តឿនថា កុំនៅហាលភ្លៀង ប្រយ័ត្នផ្តាសាយ ព្រោះថាភាគច្រើន នៅពេលមេឃរកកលភ្លៀង តែងមានខ្យល់បក់មកខ្លាំង នាំមកនូវមេរោគ វីរុស ដែលសាយភាយក្នុងអាកាស មកជាមួយផង ធ្វើអោយមនុស្សយើង ដែលស្ថិតនៅក្នុងបរិវេណនោះ បានទទួលមេរោគវីរុស ចូលទៅក្នុងខ្លួន ដោយមិនដឹងខ្លួន ។ ប្រសិនបើនៅពេលធម្មតា​ ពេលរាងកាយទទួលមេរោគ ប្រព័ន្ឋការពាររាងកាយ អាចកម្ចាត់វីរុសបាន ។ប៉ុន្តែ​ នៅពេលយើងត្រូវទឹកភ្លៀង ធ្វើអោយសីតុណ្ហភាពស្បែក ជាលិកាច្រមុះ ថយចុះប្រមាណ ១ -២ អង្សាសេ ដែលជាកម្រិតសីតុណ្ហភាព សមស្របសម្រាប់ ការលូតលាស់របស់មេរោគវីរុស ហើយមេរោគវីរុស ដែលចូលទៅក្នុងច្រមុះ ក៏លូតលាស់បង្កខ្លួន មានចំនួនច្រើនឡើង រហូតប្រព័ន្ឋការពាររាងកាយ មិនអាចកម្ចាត់បាន ដែលជាមូលហេតុនាំអោយ កើតជំងឺផ្តាសាយ ហើយប្រសិនបើមេរោគវីរុស រាលដាលទៅ ដល់បំពង់ក​ ក៏នឹងធ្វើអោយកើតរោគរលាកបំពង់ក ក៏នឹងធ្វើអោយកើតរោគរលាកបំពង់ក ក៏នឹងធ្វើអោយកើត រោគរលាកបំពង់ក ទៀតផង ។

ដូច្នេះ វិធីការពារជំងឺផ្តាសាយ ពេលភ្លៀងធ្លាក់គឺ :

១- ពេលភ្លៀងធ្លាក់ បើមានកន្លែងជ្រក ត្រូវចូលជ្រកភ្លាម តែបើមិនមានទេ ត្រូវយករបស់ផ្សេងៗ ដូចជា កាបូប សៀវភៅ ឬថង់កៅស៊ូ គ្របក្បាល ឬរកអាវភ្លៀងពាក់អោយជ

២៨。 ចង់បានធ្មេញស ត្រូវប្រយ័ត្ន

យុគសម័យបច្ចុប្បន្ននេះ កំពុងនិយមភាពស ទាំងស្បែក និងធ្មេញ ហេតុនេះហើយ ទើបអ្នកខ្លះ ពិសេសស្រ្តីៗ ដែលមានធ្មេញលឿង និងនិយមប្រើថ្នាំធ្វើអោយធ្មេញស ដែលមានសារធាតុគីមីធ្វើអោយ ៃ “អ៊ីដ្រូសែន ពែរអុកស៊ីដ” (Hydrogen Peroxide) .

តាមការពិនិត្យ ស្រាវជ្រាវ នៅប្រទេសអង់គ្លេស រកឃើញថា ក្នុងថ្នាំធ្វើអោយធ្មេញស ២០ប្រភេទ មាន ១៨ប្រភេទ ដែលមានកម្រិតសារធាតុធ្វើអោយស ហួសកម្រិតដែលច្បាប់អោយប្រើប្រាស់ ដែលធ្វើអោយអ្នក ដែលប្រើថ្នាំនេះ អាចកើតបញ្ហាក្នុងប្រហោងមាត់ ដូចជា កើតរោគអញ្ចាញ និងរោគស្រៀវធ្មេញ ។

ដូចនេះ អ្នកដែលចង់អោយធ្មេញស មិនគួរទិញថ្នាំធ្វើអោយធ្មេញស មកប្រើដោយខ្លួនឯងទេ យកល្អ គួរទៅពិគ្រោះជាមួយទន្តបណ្ឌិត ឬពេទ្យធ្មេញ ដើម្បីអោយបាន ធ្មេញសដូចចិត្ត និងគ្មានបញ្ហាដល់សុខភាព មាត់​- ធ្មេញ ៕

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

២៩。 ភាពតានតឹង មូលហេតុនៃជំងឺប្រកាំង

ក្រុមអ្នកជំនាញផ្នែកសុខភាព បានប្រាប់ថា អាការប្រកាំង ឬឈឺក្បាលមួយចំហៀង (Migraine) បណ្តាលមកពីការពង្រឹងខ្លួនរបស់សាច់ដុំស្មា ខ្នង និងភាពតានតឹងផ្លូវអារម្មណ៍ ។ ប្រសិនបើមិនបានទទួល ការព្យាបាលត្រឹមត្រូវទេនោះ អាចធ្វើអោយទៅជាជំងឺពិការ មួយចំហៀងខ្លួនបាន ។ក្រៅពីនេះ ក្រុមអ្នកជំនាញ បានណែនាំអោយអ្នកជំងឺប្រកាំង មិនគួរទទួលទានរបស់ផ្អែម ឬទឹកសេរ៉ូទេ ព្រោះធ្វើអោយសរសៃឈាម រីកមាឌកាន់តែខ្លាំងឡើង និងត្រូវទទួលទានថ្នាំ មុនពេលមានអាការនេះរើឡើង ព្រោះប្រសិនបើទទួលទាន ខណៈពេលឈឺ ក៏មិនអាចជួយអោយបាត់ឈឺបានទេ ៕

(ដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១៥៧)

៣០。 អាកាសធាតុប្រែប្រូល ប៉ះពាល់ដល់សុខភាព

អំឡុងពេលមានអាកាសធាតុមិនទៀតទាត់ ជូនក្តៅ ជូនត្រជាក់ អាចធ្វើអោយមានអាការវិលមុខ ឈឺក្បាល និងគេងមិនលក់ ។បញ្ហានេះ វេជ្ផបណ្ឌិត វ៉ូលហ្វ៍ គុនធើរ បែនហាតត៍ អ្នកឯកទេសជំងឺ ប្រតិកម្មធាតុអាកាស នៅក្រុងមុយនិច​ ប្រទេសអាល្លឺម៉ង់ រំលឹកថា អាកាសធាតុប្រែប្រួលញឹកញាប់ អាចបណ្តាលអោយសរសៃឈាមរីកមាឌ និងសម្ពាធឈាមចុះទាប ចំពោះអ្នកមានរាងកាយមាំមួន គឺអាចសម្របខ្លួនបានឆាប់រហ័យ ដោយមិនមានបញ្ហា ។ផ្ទុយទៅវិញ អ្នកជំងឺគ្រុន ដែលមានសម្ពាធឈាមទាប និងពិសាថ្នាំ អាចមានបញ្ហាឈាមខ្យល់ ដោយសារអាកាសធាតុប្រែប្រួល ឆាប់រហ័យ តែងប៉ះទង្គិចដល់អ្នកដែលពិសាថ្នាំ កាន់តែខ្លាំងជាងមុន ​ហើយក្រុមមនុស្សដែលមានអត្រា ប្រឈមខ្ពស់បំផុត គឺមនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម និងទារក ។អ្នកឯកទេស បានណែនាំថា ក្នុងថ្ងៃណា អាកាសធាតុក្តៅស្អុះស្អាប់ ហប់ខ្យល់ គួរស្លៀកពាក់អោយមានភាពធូររលុង ពិសាទឹកអោយបានច្រើន ជាង១លីត្រ ក្នុង ១ថ្ងៃ ។ចំណែកឯអ្នកមានបញ្ហាសុខភាព អាចពិបាកក្នុងការសម្របខ្លួន ជាពិសេស ក្នុងអំឡុងពេលមានរដូវ គួរតែចៀសវាងធ្វើការត្រាំត្រែង ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

៣១。 ពិសាទឹកក្រូច ធ្វើអោយខ្លួនទាប ?

តាមការស្រាវជ្រាវ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ថីបរទេសមួយ អោយដឹងថា ស្រ្តីដែលចង់បានរូបរាងខ្ពស់ស្អាត ដូចតារាបង្ហាញម៉ូដ តែចូលចិត្តពិសាទឹកក្រូចដប ឬកំប៉ុង ប្រភេទដែលគ្មានស្ករ អាចខកបំណងដោយសារទឹក្រូចប្រភេទនោះ គ្មានសារធាតុអាហារអ្វីឡើយ ក្រៅពីទឹក និងហ្គាស នៅពេលពិសាទៅ អាចធ្វើអោយឆ្អល់ពោះ មិនចង៉ទទួលទានអាហារ នាំអោយរាងកាយទទួលបានជីវជាតិអាហារ មិនគ្រប់គ្រាន់។
ក្រៅពីនេះ ទឹកក្រូច នៅមានអាស៊ីដកាបូនិក ដែលធ្វើអោយរាងកាយ បញ្ចេញជាតិកាល់ស្យូម (Calcium) ដែលជាសារធាតុសំខាន់ ក្នុងការសាងឆ្អឹង និងកម្ពស់ ចេញពីរាងកាយ ធ្វើអោយស្រីៗ ដែលកំពុងស្ថិតនៅវ័យលូតលាស់ ធំធាត់ទាំងឡាយ លែងដកកម្ពស់ ឬធ្វើអោយខ្លួនទាប​ ដោយមិនដឹងខ្លួន …៕
(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

៣២。 អាថ៌កំបាំង ដើម្បីសុខភាពល្អ

– ទទួលទានបន្លែ និងផ្លែឈើ មួយថ្ងៃ ៥ដង (៥ចានតូច) អោយបានច្រើនមុខ​ ។
– ទទួលទានធញ្ញជាតិ មួយថ្ងៃ ៣ដង រួមទាំងនំប៉័ងហូលវីត និងបាយពីអង្ករសំរូបផងដែរ ។
– មិនគួរទទួលទានជាតិខ្លាញ់លើសពី ៦០-៧០ក្រាម ឡើយ ។
– ទទួលទានបន្លែនិង ផ្លែឈើស្រស់ មួយថ្ងៃ ២លើក ដូចជា ប៉ោម បន្លែ ឬឃិនឆាយព្រោះជា អាហារជួយអោយរាងកាយ មានភាពស្រស់ស្រាយ ។
– ទទួលទានសាច់សត្វអោយតិច តែទទួលទានត្រីអោយច្រើន ។គួរទទួលទានសាច់សត្វ មួយសប្តាហ៍ ២ដង និងគួរទទួលទានខ្លាញ់ត្រី អោយបានញឹកញាប់ ។
– ទទួលទានទឹកដោះគោ ឬផលិតផលពីទឹកដោះគោ មួយថ្ងៃម្តង ដើម្បីអោយបានសារធាតុកាល់ស្យូម បំប៉នឆ្អឹង ។
– ទទួលទានអាហារកំប៉ិកកំប៉ុក ក្រៅពេលបន្តិចបន្តួចបានហើយ ។
– មិនបាច់ខ្លាចអាហារ ក្លាស្សេរឹងទេ ព្រោះយ៉ាងណា ក៏វាប្រសើរជាង អាហារឆ្អិនស្រាប់ (Fast Food) ដែរ ៕
(ដកស្រង់ពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

៣៣。 អាហារ៧យ់ាង មិនគួរពិសារពេលពោះទទេ

នៅពេលមានការស្រេកឃ្លានខ្លាំង ខណៈដែលគ្មានអ្វីទ្រាប់ក្រពះសោះ អ្នកគួរចៀសវាង ទទួលទានអាហារ ដូចខាងក្រោម :

សុរា-ខ្ទឹមស : ធ្វើអោយភ្នាសក្រពះ កើតដំបៅក្នុងក្រពះ និងជំងឺក្រពះ

ស្ករ និងបង្អែម : ដូចជាទឹកក្រូច ស្ករគ្រាប់ សូកូឡា ធ្វើអោយប្រូតេអ៊ីន ក្នុងអាហារផ្នែកខ្វះ រួមគ្នា ជាមួយស្ករ ប៉ះពាល់ដល់ការបឺតស្រូប យកប្រូតេអ៊ីន គ្រប់ប្រភេទ និងបន្ថយប្រសិទ្ឋិភាព ធ្វើការរបស់តម្រងនោម​។

តែចាស់ : មានកាហ្វេអ៊ីន ស្រដៀងនឹងកាហ្វេ បើសិនពិសានៅពេលពោះទទេ អាចធ្វើអោយញ័រដើមទ្រូង វិលមុខ ល្ហិតល្ហៃដៃជើង ។

ផ្លែទន្លាប់​: ជំរុញអោយក្រពះបង្ហូរអាស៊ីដ អំបិលច្រើនពេក នាំអោយកើតដំបៅក្នុងក្រពះ មានអារម្មណ៍ មួលចង់ក្អួត និងឈឺដើមទ្រូង ។

ចេក : ធ្វើអោយជាតិម់ាញេស្យូម ក្នុងឈាមខ្ពស់ បណ្តាលអោយកាល់ស្យូម និងម៉ាញ៉េស្យូម ក្នុងរាងកាយ មិនមានលំនឹង ហើយបង្អាក់ដល់ប្រព័ន្វការពារ របស់សរសៃឈាមបេះដូង ។

បន្លែ : ជាពិសេសបន្លែឆៅ ប្រសិនបើទទួលទានពេលពោះទំនេរ វាធ្វើអោយឆ្អល់ពោះ ។

ទឹកដោះគោ និងសណ្តែកសៀង : ទោះបីមានប្រយោជន៍ ប៉ុន្តែត្រូវពិសានៅពេល

៣៤。 ពិសាការ៉េម យ់ាងណា អោយសុខភាពល្អ ?

តាមការសិក្សារបស់ សាកលវិទ្យាល័យ ក្រុងវីយែន ប្រទេសអូទ្រីស បានអោយដឹងថា ការ៉េម អាចបន្ថយភាពតានតឹងបាន ហើយការ៉េមទឹកដោះគោ មានជីវជាតិរ៉ែ និងវីតាមីនជាច្រើន ទាំងកាល់ស្យូម និងប្រូតេអ៊ីន ។

ទន្ទឹមនេះ តាមរបាយការណ៍សិក្សាស្រាវជ្រាវមួយទៀត ពីព្រឹត្តិបត្រ័ British Medical Journal បានអោយដឹងថា មួយភាគបី នៃអ្នកទទួលទានការ៉េម នឹងមានអារម្មណ៍ឈឺក្បាលខ្ញាក ២-៣នាទី​ ដូចគ្នានឹងការទទួលទានភេសជ្ផៈ ដែលត្រជាក់ខ្លាំង តែវាឆាប់បាត់ទៅវិញ ។ ប៉ុន្តែចំពោះអ្នកដែលកើតជំងឺប្រកាំង អាចនឹងឈឺភ្លាមៗ ពេលទទួលទានការ៉េ ឬរបស់ត្រជាក់ខ្លាំង ។ដូច្នេះគួរទទួលទាន តែបន្តិចបន្តួចបានហើយ ។

ប៉ុន្តែចំពោះស្រ្តី ដែលចង់មានគភ៌ឆាប់ៗ គួរប្រយ័ត្នការ៉េម មានជាតិខ្លាញ់ទាប ព្រោះតាមរបាយការណ៍ អ្នកស្រាវជ្រាវអាមេរិក ដែលមានចុះផ្សាយក្នុងទស្សនាវដ្ថី Human Reproduction បញ្ផាក់ថា អាហារ ដែលមានជាតិខ្លាញ់ទាបពេក និងរាំងស្ទះមិនអោយអូវុលធ្លាក់ តាមវដ្តរដូវ ។
 ក្រៅពីនេះ មានមនុស្សមួយចំនួនគិតថា ភាពត្រជាក់របស់ការ៉េម ប្រហែលជាសម្លាប់មេរោគបាន តែតាមកាពិត ភាពត្រជាក់បែជាធ្វើអោយមេរោគ រីករាលដាលច្រើន ទៅវិញទេ ជាពិសេស ការ៉េមដែលលលក់នៅតាមចិញ្ចើម

៣៥。 ពិសាស្លឹកខ្ទឹម កុំចោលគល់!

មនុស្សមួយចំនួនពេលប្រើស្លឹកខ្ទឹម ឬដើមខ្ទឹម (Multiply Onion) សំរាប់ផ្សំក្នុងម្ហូបតែងកាត់គល់ខ្ទឹមចោល ដែលនោះប្រៀបដូចជា ការចោលរបស់ល្អដូច្នេះដែរ ព្រោះក្នុងគល់ខ្ទឹម សម្បូរទៅដោយសារធាតុអាហារ ដែលមានគុណប្រយោជន៍យ៉ាងច្រើន ដូចជាកាល់ស្យូម ផូស្វ័រ បេតា ខារ៉ូទីន ហ្វ្លាវ៉ូណយ វីតាមីន C …ដែលអាចការពារមហារីកបាន ។ក្រៅពីនេះ ក្នុងតម្រា ឱសថបុរាណចិន បានកត់ត្រាទុកថា គល់ខ្ទឹម មានឬទ្ឋិក្នុងការព្យាបាល រោគផ្តាសាយ សម្លាប់មេរោគ បញ្ចេញញើស បញ្ចេញនោម កម្ចាត់ស្លេស្ម ព្យាបាលអាការហើមពោះ ជួយអោយឈាមដើរស្រួល ថែមទាំងមានសារធាតុអាហារ ១០ប្រភេទទៀត ដែលមានប្រយោជន៍ចំពោះរាងកាយ ហើយបើទទួលទានគល់ខ្ទឹម ជាមួយខ្ញីហាន់ផងនោះ កាល់តែល្អឡើង ។

តម្រាខ្លះ ណែនាំអោយបុកដើមខ្ទឹម ប្រមាណ ៨-១០ដើម អោយម៉ដ្ឋ រួចដាក់ត្រាំក្នុងទឹកក្តៅ ពិសាទាំងក្តៅឩណ្ឌៗ ព្យាបាលជំងឺផ្តាសាយ តឹងច្រមុះ ហៀរសំបោរ ឈឺក្បាល ឈឺខ្នង ចង្កេះ រាករូស ។ ម្យ៉ាងទៀតបើយកដើមខ្ទឹម ទៅកិនច្របាច់យកតែទឹកពិសា ជួយកែបញ្ហាស្ទះសរសៃឈាម ហូរឈាមតាមច្រមុះ ទម្លាក់សត្វល្អិន ព្រូន នោមឈាម ។​ ប៉ុន្តែបើយកស្លឹកខ្ទឹមស្រស់ បុកលាយជាមួយសាច់ជូរ អោយម៉ដ្ឋ ក្នុងអត្រាមួយមុខពាក់កណ្តាល យកមកលាបព្យាបាលស្នាមជា