អំពី Android

របៀប Root Sony Ericsson Xperia Arc and Arc S តាមរយះការប្រើប្រាស់ DooMLoRD_v4_ROOT

ខ្ញុំសូមធ្វើការបង្ហាញនៅវីធីងាយស្រួលនឹងប្រើរយះពេលខ្លីនៅក្នុងការរូត របស់ទូរស័ព្ទប្រភេទ Sony Ericsson Xperia Arc and Arc S ក៏ដូចជាត្រកូល Xperia

តំរូវការ

1. DooMLoRD_v4_ROOT
ទាញយក http://www.mediafire.com/?2wwdwjhb2c3l065

(*ចំណាំ: ក្នុងការដំឡើង Pc Companion គឺត្រូវការអោយអ្នកដំណើរការកុំព្យូទ័រឡើងវិញ)

ការ Root នៅលើ Computer
1. បន្តាប់ពីទាញយក DooMLoRD_v4_ROOT.zip រួច សូមអ្នកពន្លាឯកសារនោះ
2。បន្ទាប់មក ចុចកណ្ដុរខាងស្ដាំលើឯកសារកម្មវិធី Runme.exe ជាលក្ខណះ Administrator

នៅលើទូរស័ព្ទ
ត្រូវប្រាកដថា អ្នកបាន ចូលទៅក្នុង
A. SETTING => APPLICATION => Unknown Source (Turn On).
B. SETTING =〉APPLICATION =〉DEVELOPMENT => Usb Debugging (Turn On)

កុំបិទទូរស័ព្ទអោយសោះ !!!
3. Connect ទូរស័ព្ទ ជាមួយកំព្យូរទ័រ រួចរង់ចាំបន្តិច
4. នៅក្នុងកម្មវិធី Runme.exe សូមអ្នកចុច Enter
5. រង់ចាំប្រហែលជា 3 ទៅ 4 នាទី រហូតដល់ទូរស័ព្ទវា reboot
6. ចូលទៅឆែកក្នុងទូរស័ព្ទរបស់លោកអ្នកតើវាមាន Super User ហើយរីនៅ !!!
បញ្ជាក់ មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយនោះឡើយ !!!

 រៀបរៀងដោយ: ITBoxs Cambodia (http://itboxs-cambodia.blogspot.com/)

WiFiKill កម្មវិធីបណេ្តញអ្នកផ្សេងចេញពី Wi-Fi Network ដោយទូរស័ព្ទ Android

តើអ្នកកំពុងប្រើ Wifi Connection រួមគ្នាជាមួយមិត្តរបស់អ្នកផ្សេងទៀតមែនទេ? តើអ្នកធុញទ្រាន់នឹង​ការទាញយកស្ពិកៗដោយសារតែមាន អ្នកផ្សេងទៀតកំពុងប្រើប្រាស់ដែររឺទេ? សូមកុំព្រួយខាង​ក្រោម​នេះគឺជាកម្មវិធីពិសេសមួយដែលអាច Kick អ្នកផ្សេងចេញពី Network បានដោយសំងាត់ បានជាមួយ WiFiKill។

ជាដំបូងអ្នកត្រូវប្រាកដថា ទូរស័ព្ទរបស់អ្នកបាន ជីករឹស(Rooted)ហើយ។ នៅពេលដំណើការដំបូង យើងត្រូវអនុញាតិ Superuser request សិន រួចចុច On។ រងចាំកម្មវិធីដើម្បីអោយវាស្វែងរកអ្នកដែល​ប្រើប្រាស់​បណ្តាញ។ រួចចុចលើ Device ណាមួយដើម្បី បណ្តេញ រឺក៏ ចុច All ដើម្បីបណេ្តញទាំង​អស់។ បន្តិចក្រោយមកអ្នក​នឹងលឺ អ្នកទាំងនោះរអ៊ូរទាំពី Internet។ ទាញយកនៅទីនេះ!

គ្រប់​គ្រង​ឧបករណ៍​ Android តាមរយៈ​កុំព្យូទ័រ

Airdroid គឺ​ជា​កម្មវិធី មួយ​ដែល​អាច​អោយ​យើង​គ្រប់​គ្រង​ ប្រើ​ប្រាស់​នូវ​ ឧបករណ៍​ Android របស់​យើង​តាម​រយៈ​កុំព្យូទ័រ​បាន​ដោយ​ងាយ​ស្រួល​។​ ប្រសិន​បើ​​អ្នក​កំពុង​តែ​ធ្វើ​ការ​ងារ​ហើយ​បាន​កំពុង​និង​បញ្ចូល​ថ្ម​ឧបករណ៍​ Android នៅ កន្លែង​ណា​មួយ​ឆ្ងាយ​ពី​ដៃ​របស់​អ្នក​ នៅ​ពេល​នោះ​អ្នក​និង​អាច​មាន​ការ​លំបាន​នៅ​ពេល​ដែល​មាន​ប្រកាស់ណា​មួយ​នៅ​លើ​ឧបករណ៍​ Android របស់​អ្នក​និង​អាច​មាន​កា​លំបាក​ក្នុង​ការ​រត់​ទៅ រត់​មក​ជា​មិន​ខាន​។​ ដូច​នេះ ខ្ញុំ​សូម​លើក​យក​មន​នូវ​កម្មវិធី​មួយ​ឈ្នោះ​ថា​ Airdorid មក​ជំរាប​ជូន​អ្នក​។​

ដំបូង​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​ Airdroid ចូល​ទៅ​កាន់​ឧបករណ៍​ Android របស់​អ្នក​ដែល​អាច​ទាញ​យក​បាន​ពី​ Android Market

ជំហាន​ទី​១​៖​ បើ​កម្មវិធី​​ Airdroid ដែល​ទើប​នឹង​ដំឡើង​រួច​នោះ​បន្ទាប់​មក​ចុច​ប៊ូ​តុង​ចាប់​ផ្ដើម​ (Start) ដើម្បី​ដំណើរ​ការ​។

ជំហាន​ទី​២​៖​ សូម​បើ​កម្មវិធី​រុក​រក​លើ​អ៊ីន​ធឺ​ណិត​របស់​អ្នក​បន្ទាប់​មក​ចូល​ទៅ​កាន់​អាស័យដ្ឋាន​ និង​បញ្ចូល​នូវ​លេខ​សំងាត​ដែល​បាន​បង្ហាញ​នៅ​លើ​ឧបករណ៍​ Android របស់​អ្នក​ដែល​បង្កើត​ដោយ​ Airdorid។

ជំហាន​ទី​៣​៖​ សូម​ចុច​ប៊ូតុង​ Log in ដើម្បី​ដំណើរ​ការ​ការប្រើ​ប្រាស់​នៃ​ឧបករណ៍​ Android របស់​អ្នក​តាម​កុំព្យូទ័រ​របស់​អ្នក​។​

នៅពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​នូវ​ឧបករណ៍​រប់ស​អ្នក​ដូច​ជា​អ្នក​កំពុង​តែ​កាន់​នៅ​ហ្នឹង​ដៃ​របស់​អ្នក​អញ្ចឹង​។​ អ្នក​អាច​លុប​ឯកសារ,​ អាន​សារ​ SMS,​ លុប​និង​ដំឡើង​កម្មវិធី​,​ ត្រួត​ពិនិត្យ​មើល​សកម្មភាព​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​ណា​ដែល​អ្នក​ចង់​បាន​។

Samsung Galaxy SII ទទួលបាន Ice Cream Sandwich ជាផ្លូវការ


គ្រាន់តែក្រុមហ៊ុន Google បញ្ចេញ Souce Code របស់អេនដ្រយ Ice Cream Sandwich មិនទាន់បាន ស្រួលបួលផង ពេលនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញ Official Update សំរាប់ Galaxy S II ទៅហើយ? ជាការពិតណាស់បើតាមប្រភព Phone Arena បានឲ្យដឹងថាក្រុមហ៊ុន Samsung បានបនែ្ថម Rom ថ្មីពីរសំរាប់អ្នកទាំងអស់គ្នាធ្វើការ Update ប៉ុនែ្តបានតែតាមកម្មវិធី Kies ប៉ុណ្នោះ បើអ្នកចង់ Update តាម OTA សូមរងចាំបន្តិចទៀត។

ខាងក្រោមនេះជាវីដេអូបង្ហាញពី Samsung Galaxy S II ដំណើរការ Ice Cream Sandwich។